ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់​​​វាយប្រហារក្បួនព្យុហយាត្រា​យោធា​

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់ ​MIZAN​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​២៤​ កញ្ញា ​ថា ភ្នាក់ងារ​សន្តិសុខ​អ៊ី​រ៉​ង់ បាន​ចាប់ខ្លួន​ជនសង្ស័យ​មួយ​ចំនួន​ធំ​ទាក់ទិន​នឹង​ការ​វាយប្រហារ​ភេរវ​កម្ម កាលពី​ថ្ងៃ​ទី​២២…

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់ ​MIZAN​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​២៤​ កញ្ញា ​ថា ភ្នាក់ងារ​សន្តិសុខ​អ៊ី​រ៉​ង់ បាន​ចាប់ខ្លួន​ជនសង្ស័យ​មួយ​ចំនួន​ធំ​ទាក់ទិន​នឹង​ការ​វាយប្រហារ​ភេរវ​កម្ម កាលពី​ថ្ងៃ​ទី​២២ ​កញ្ញា​ លើ​ក្បួនព្យុហយាត្រា​យោធា​មួយ​នៅ​ក្រុង​AHVAZ​។

រដ្ឋមន្ត្រី​ស៊ើ​ប​ការណ៍​អ៊ី​រ៉​ង់​លោក ​MAHMOUD ALAVI នៅ​ខាងក្រៅ​ពិធី​បញ្ចុះសព​ជន​រង​គ្រោះ​​ច្រើន​នាក់​ថ្លែង​ថា យើង​នឹង​កំណត់​អត្តសញ្ញាណ​ពួក​ភេរវ​ករ ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​នេះ​។​ផ្នែក​មួយ​ធំ​នៃ​បណ្ដាញ​នោះ​ត្រូវ​បាន​ចាប់ខ្លួន​រួច​ហើយ​។

ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៥​នាក់ ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរ​ឈាម ពុំ​ធ្លាប់​ជួប​ប្រទះ​ប្រឆាំង​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ ហើយ​ចាត់ទុកជា​អន្លូង​ធ្ងន់​មួយ​សំពង​លើ​​ក្បាល​ម៉ា​ស៊ី​ន​សន្តិសុខ​អ៊ី​រ៉​ង់ ពេល​ដែល​សហរដ្ឋអាមេរិក​និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ខិតខំ​ធ្វើ​ឲ្យ​អ៊ី​រ៉​ង់​នៅ​ឯកោ​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។

កាលពី​ថ្ងៃ​ទី​២៣​ កញ្ញា​ មុន​ពេល​ចាក​ចេញពី​ទីក្រុង​តេ​ហេ​រ៉​ង់​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ក ចូល​រួម​ក្នុង​មហាសន្និបាត​ អ​.​ស​.​ប ប្រធានាធិបតី​អ៊ីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី បាន​ចោទ​ប្រកាន់​​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មាន​អា​មេ​រិ​ក​ផង​ថា ជា​អ្នក​រៀបចំ​ការ​វាយប្រហារ​នេះ​។

កង​ឆ្នាំ​បដិវត្តន៍​អ៊ី​រ៉​ង់ បាន​សន្យា​ពី​ការ​សងសឹក​វិញ​ដោយ​ពុំ​ត្រា​ប្រណី​ឡើយ​។​ ​មេ​បញ្ជា​ការ​រង​កងកម្លាំង​នោះ​កាលពី​ថ្ងៃ​ទី​២៤ ​កញ្ញា បាន​គំរាម​អា​មេ​រិ​ក ​និង​អ៊ី​ស្រា​អែ​ល ដែល​លោ​កថា ​រង់ចាំ​ការ​ឆ្លើយ​តប​វិញ​យ៉ាង​បំផ្លិចបំផ្លាញ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ