ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា អ្នក​ស្លា.ប់មាន​ជាង​១០០​នាក់​ហើយ

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ យោង​តាម​តុល្យការ​មួយ​ទទួល​បាន​នា​ថ្ងៃ​ទី​២៣​ កញ្ញា​ ពី​ក្រសួង​សុខា​ភិបាល​​លី​ប៊ី​ថា ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ រវាង​បណ្ដា​ក្រុម​ដែល​​ប្រជែង​គ្នា​នៅ​ក្រុង​ទ្រី​ប៉ូ​លី ​រដ្ឋធានី​លី​ប៊ី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១៥​នាក់ ​និង​ជិត​៤០០​នាក់​រង​របួស​។…

ប្រទេស​លី​ប៊ី ៖ យោង​តាម​តុល្យការ​មួយ​ទទួល​បាន​នា​ថ្ងៃ​ទី​២៣​ កញ្ញា​ ពី​ក្រសួង​សុខា​ភិបាល​​លី​ប៊ី​ថា ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ រវាង​បណ្ដា​ក្រុម​ដែល​​ប្រជែង​គ្នា​នៅ​ក្រុង​ទ្រី​ប៉ូ​លី ​រដ្ឋធានី​លី​ប៊ី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១៥​នាក់ ​និង​ជិត​៤០០​នាក់​រង​របួស​។

ការ​ប្រយុទ្ធ​គ្នា​ទាំងនេះ​កើត​មាន​រវាង​ពួក​យុទ្ធ​ជន​នៃ​កងពលតូច​ទី​៧ ​ឬ​ហៅ​កងពល​KANIYAT​ មាន​ប្រភព​មក​ពី​ក្រុង​TARHOUNA​ ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​៦៥​គីឡូ​ម៉ែត្រ​ភាគ​អាគ្នេយ៍​រដ្ឋធានី និង​បណ្ដា​កងពលតូច​បដិវត្តន៍​ក្រុង​ទ្រី​ប៉ូ​លី ​រួម​ជាមួយ​ក្រុម​កង​ពលតូច ​NAWASI ជា​ក្រុម​ប្រដាប់​អាវុធ​សំខាន់​២​ឈរជើង​នៅ​ក្រុង​ទ្រី​ប៉ូ​លី​។​ ក្រុម​កង​ពល​តូច​លេខ​៧ ​រួម​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ឯទៀត​ៗ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ខាងក្រៅ​រដ្ឋ​ធានី កាលពី​ដំណាច់​ខែសីហា​ បាន​បើក​ការ​វាយលុក​មួយ​លើ​ក្រុង​ទ្រី​ប៉ូ​លី​។​ ពួក​គេ​ទាមទារ​លក្ខន្តិកៈ​ផ្លូវការ​មួយ​ពី​អាជ្ញាធរ​។

លោក​ WEDAD ABO AL NIRAN​ នៃ​ផ្នែក​សារព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បញ្ជាក់​ថា តុល្យការ​អាច​មានការ​កើនឡើង​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​អ្នក​របួស​មួយ​ចំនួន និង​ព្រោះតែ​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ទៀត​។

ទោះ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​៤ ​កញ្ញា ក្រោម​ការ​ឧបត្ថម្ភ​របស់​​អង្គការសហប្រជាជាតិ​ក្ដី ក៏​ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ជា​ថ្មី​នា​ស​ប្ដា​ហ៍​នេះ ពិសេស​នៅ​សង្កាត់ ​SALAHEDDINE ​និង​តាម​ផ្លូវ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ទ្រី​ប៉ូ​លី ដែល​ធ្លាប់​រង​ការ​បំផ្លាញ​កាលពី​ឆ្នាំ​២០១៤ ដោយ​ការ​ប្រយុទ្ធ​គ្នា​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​។

រដ្ឋាភិបាល​រួបរួម​ជាតិ​ដឹកនាំ​ដោយ​លោក ​FAYEZ SERAJ ​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ នៅ​តែ​ពុំ​ទាន់​អាច​ត្រួតត្រា​លើ​ផ្នែក​ខាងកើត​ប្រទេស ដែល​ត្រួតត្រា​ដោយ​កងទ័ព​ជាតិ​លី​ប៊ី​របស់​សេនាប្រមុខ KHALIFA HAFTAR​។

លី​ប៊ី​ត្រូវ​ហែកហួរ​ប្រកាប់ប្រចាក់​គ្នា​ជាប់​រដឹក ក្រោយ​អន្តរាគមន៍​របស់​ពួក​លោក​ខាងលិច ជួយ​ពួក​បះបោរ​កម្ចាត់​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​មក​។​ក្រោយ​កម្ចាត់​លោក​កា​ដា​ហ្វី ដែល​ពេល​​លោក​កាន់​អំណាច​ប្រទេស​រុងរឿង អាច​ដើរ​ជួយ​គេឯង ទីបំផុត​ប្រជាជន​ទទួល​បាន​​ត្រឹមតែ​ការ​ខកចិត្ត​ស្ដាយក្រោយ​ប៉ុណ្ណោះ​។​ប្រទេស​ត្រូវ​ហែកហួរ​គ្នា​ត្រួតត្រា​ដោយ​ពួក​ក្រុម​ប្រដាប់​អាវុធ ហើយ​មាន​រដ្ឋាភិបាល​ដល់​ទៅ​២ ពុំ​ដឹង​ជា​ពេល​ណា​បាន​សុខសាន្ត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ