ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាំងប្រុស ​ទាំងស្រី​ប្រមូលផ្តុំ​គ្នា​ក្នុងផ្ទះ​សំណាក់​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្ត​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចាប់​ក្រុម​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​២៤​នាក់ ក្នុង​នោះ​មាន​ទាំងស្រី ទាំងប្រុស សុទ្ធតែ​ក្មេង​ស្ទាវ​ៗ ។…

ខេត្ត​រតនគីរី ៖ សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្ត​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចាប់​ក្រុម​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​២៤​នាក់ ក្នុង​នោះ​មាន​ទាំងស្រី ទាំងប្រុស សុទ្ធតែ​ក្មេង​ស្ទាវ​ៗ ។

ជាក់ស្ដែង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​៤​នាក់​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ផ្ទះសំណាក់​ម៉ូ​តែ​ល​ការ​ឡាក់​ស៊ី​២ បន្ទប់​លេខ​A១ ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ជនសង្ស័យ​ចំនួន​៤​នាក់​រួម​មាន ១-​ឈ្មោះ​ធី ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​ផែន ចាន់​វី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ​គង់ ដា​លី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ និង​៤-​ឈ្មោះ​ឡា​ច សុ​ភី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ក្រុង​បាន​លុង ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​កិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន គឺ​មាន​សារជាតិ​ញៀន​ទាំង​៤​នាក់ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​ថង់ ម៉ា​ទឹកកក​ទម្ងន់​០,៦៨​ក្រាម និង​សំបក​ថង់​សម្រាប់​វិច​ខ្ចប់​មួយ​ចំនួន​និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​កំ​ប្លេ​ផង​ដែរ ។

សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​ប៉ូលិស​ជំនាញ​គ្រឿងញៀន​នៃ​ស្នងការ​ដ្ផា​ន​នគ​បាល​ខេត្ត​បើក​ប្រតិបត្តិការ​ចាប់​បាន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុង​បាន​លុង​បាន​ចំនួន​សរុប​ទាំងប្រុស​ទាំងស្រី​សុទ្ធតែ​ក្មេង​ស្ទាវ​ចំនួន​២៤​នាក់ ក្នុង​នោះ​មាន​ទាំងប្រុស មាន​ទាំងស្រី ។

បច្ចុប្បន្ន ជន​ស​ង្ស​យ័​ទាំង​២៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​ប​ញ្ជូន ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​វិធី​ច្បាប់​រួចរាល់​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ