ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ថ្នាក់​ទី​១២ នួនល្អង​​បែកចិត្ត ទ្រូង​បង​ទ្រាំទ្រ​ម្តេច​បាន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​គិត​ខ្លី​សម្រេច​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ដោយ​ផឹ​ក​ស្រា​ស្រវឹង​ខឹង​នឹង​សង្សារ​បែកចិត្ត ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ ២០១៨ នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ…

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​គិត​ខ្លី​សម្រេច​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ដោយ​ផឹ​ក​ស្រា​ស្រវឹង​ខឹង​នឹង​សង្សារ​បែកចិត្ត ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ ២០១៨ នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ចេ​ង ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​បញ្ជាក់​ថា មុន​កើតហេតុ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ម៉ោង​៣​រសៀល​ជន​រង​គ្រោះ​កំពុង​ផឹកស្រា​បៀរ​នៅផ្ទះ​របស់​ឪពុកមា​ឈ្មោះ​ផា​ន់ ចាន់​ងួ​ន អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ស្តៅ​កន្លែង​៣ ជាមួយនឹង​មិត្តភក្តិ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។ ពេល​កំពុង​អង្គុយ​ផឹកស្រា​នោះ​ជន​រង​គ្រោះ​និយាយ​ថា «​សង្សារ​ខ្ញុំគេ​ប្រលង​ជាប់​ថ្នាក់​ទី​១២​ហើយ ឥឡូវនេះ​គេ​បែកចិត្ត​ពី​ខ្ញុំ​ហើយ ខ្ញុំ​ពិបាកចិត្ត​ណាស់​» ហើយ​ជន​រង​គ្រោះ​និយាយ​ដដែល​ៗ​ជា​ច្រើន​លើក​ច្រើន​សារ ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ពេល​នោះ​ឪពុកមា​ជន​រង​គ្រោះ​និយាយ​ទៅ​កាន់​ជន​រង​គ្រោះ​ថា «​កុំ​ពិបាកចិត្ត​រឿងស្រី​» និយាយ​ចប់​ជន​រង​គ្រោះ​ក៏​ឈប់​ផឹកស្រា​រួច​និយាយ​ថា «​ខ្ញុំ​ទៅ​ងាប់​ហើយ​» ហើយ​ក៏​ដើរទៅ​ផ្ទះ​បាត់​។ លុះ​ម៉ោង​៨​យប់​ថ្ងៃ​ដដែល​ទើប​ម្តាយ​ជន​រង​គ្រោះ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​នឹង​ខ្សែ​ក្រ​ម៉ា​ក្នុង​បង្គន់​ក៏​ហៅ​បងប្អូន​សាច់ញាតិ​ជួយ​ស្រាយ​​ទំលាក់​ជន​រង​គ្រោះ​ចុះ​ដើម្បី​សង្គ្រោះ​ជីវិត តែ​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​​ហើយ រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​សហការ​ជាមួយ​ផ្នែក​​ជំនាញ ចុះ​មក​ពិនិត្យ​សព​ជន​រង​គ្រោះ និង​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ខ្លួនឯង​ប្រាកដ​មែន ក្រោយមក​ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ