ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ៨ខែប៉ុណ្ណោះមានអ្នករងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះដល់ទៅ៣២នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​លើក​ឡើង​ថា​គិត​ត្រឹមតែ​រយៈពេល​៨​ខែ ឆ្នាំ​២០១៨​ នេះអត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ជន​រង​គ្រោះ​ចំនួន​៣២​នាក់ គឺ​មានការ​កើនឡើង​៣% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​មាន​ចំនួន​ប្រមាណ​៩​នាក់ ដោយសារ​គ្រាប់​មីន​កប់​ក្នុង​ដី​នៅ​ច្រើន ហើយ​ពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង​ពី​គ្រាប់​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​លើក​ឡើង​ថា​គិត​ត្រឹមតែ​រយៈពេល​៨​ខែ ឆ្នាំ​២០១៨​ នេះអត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ជន​រង​គ្រោះ​ចំនួន​៣២​នាក់ គឺ​មានការ​កើនឡើង​៣% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​មាន​ចំនួន​ប្រមាណ​៩​នាក់ ដោយសារ​គ្រាប់​មីន​កប់​ក្នុង​ដី​នៅ​ច្រើន ហើយ​ពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង​ពី​គ្រាប់​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ។

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​ចេញផ្សាយ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន ។

​ក្នុង​របាយការណ៍​នេះ​បង្ហាញ​ថា ៨​ខែ ឆ្នាំ​២០១៨ អា​ត្រា​គ្រោះថ្នាក់​មាន​ចំនួន​៣២​នាក់ កើន​ទ្បើ​ង ៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៧ គឺ​មាន​ចំនួន​ប្រមាណ​៩​នាក់ ។ បើ​គិត​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ​២០១៧ អ្នក​រងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មាន​ចំនួន​ជាង ៦៤,៧២០​នាក់ ។

ប្រភព​ពី​លោក​ឧត្តមសេនីយ៍ឯក ផល សា​ម៉​ន អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ទទួល​បន្ទុក​ផ្នែក​គ្រាប់​មីន និង​កាក​សំណល់​សង្គ្រាម​បាន​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ថា បញ្ហា​រងគ្រោះថ្នាក់​ដោយសារ​មីន មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​នេះ ដោយសារ​គ្រាប់​មីន​ភាគច្រើន​មាន​កប់​នៅ​ក្នុង​ដី ជា​ពិសេស​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា ថៃ ក្នុង​ខេត្ត កោះកុង ប៉ៃលិន បាត់ដំបង ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ខ្វះ​ការ​យល់​ដឹង​ពី​គ្រាប់​មីន​កប់​ក្នុង​ដី​។​

លោក​ថា ពួក​គាត់​ជួប​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ពេល​ពួក​គាត់​ចុះ​ភ្ជួរ​រុករាន​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ។ ចំពោះ​ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រោះថ្នាក់​មីន​នេះ​ក្នុង​របាយការណ៍​បញ្ជាក់​ថា ៨​ខែ​ឆ្នាំ​២០១៨ មាន​ប្រជាជន​ចូលរួម​ស្តាប់​ចំនួន ២១៩៥​នាក់ ដែល​ធ្វើ​អោយ​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​មួយ ដែល​មាន​ចំនួន​ជន​រងគ្រោះថ្នាក់​ដោយសារ​មីន​ច្រើន​ជាងគេ​បើ​ធៀប​ទៅ​ប្រទេស​ក្នុង​តំបន់ ៕

កែសម្រួលដោយ