ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នក​មិន​គាំទ្រ​លោក​ត្រាំ​ត្រូវ​ដើរ​ចេញពី​រដ្ឋាភិបាល

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក ​MIKE POMPEO កាលពី​ថ្ងៃ​ទី​២៣​កញ្ញា ​ក្រោយ​ការ​លើក​ឡើង​របស់​ជន​លេខ​២ ​នៃ​ក្រសួងយុត្តិធម៌​ថា លោក​ដូ​ណា​ល់​ ត្រាំ​…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក ​MIKE POMPEO កាលពី​ថ្ងៃ​ទី​២៣​កញ្ញា ​ក្រោយ​ការ​លើក​ឡើង​របស់​ជន​លេខ​២ ​នៃ​ក្រសួងយុត្តិធម៌​ថា លោក​ដូ​ណា​ល់​ ត្រាំ​ ពុំ​មាន​សម្បទាន​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​មក បាន​ព្រមាន​ថា​ពួក​អ្នក​ដែល​ពុំ​គាំទ្រ​ប្រធានា​ធិបតី ត្រូវ​តែ​ចាកចេញ​។

ប្រមុខ​ការទូត​អា​មេ​រិ​ក​ក្នុង​កម្មវិធី​ទូរទស្សន៍ FOX NEWS SUNDAY​ថ្លែង​ថា ចាប់តាំងពី​ខ្ញុំ​ចូល​ប្រឡូក​ក្នុង​រដ្ឋការ​នេះ​មក ខ្ញុំ​យល់​ថា បើ​មិន​គាំទ្រ​ទេ គេ​អាច​គិត​ធ្វើ​រឿង​អ្វី​ផ្សេង​។ ​គេ​ត្រូវការ​អ្នក​គ្រប់​គ្នា​ជួយ​ធ្វើ​ឲ្យ​បេសកកម្ម​របស់​លោក​ប្រធានាធិបតី​ត្រាំ​ដំណើរការ​ទៅ​ល្អ ហើយ​ខ្ញុំ​សង្ឃឹមថា​ម្នាក់​ៗ ស្ថិត​ក្នុង​ភ្នាក់ងារ​និ​មួយ​ៗ​របស់​រដ្ឋាភិបាល ទាំង​ក្រសួងយុត្តិធម៌ ទាំង​FBI ទាំង​ក្រសួងការបរទេស ត្រូវ​តែ​ចូលរួម​បំពេញ​ឲ្យ​បាន​ល្អ​បេសកកម្ម​នោះ​។​បើ​ផ្ទុយ​ទៅ​វិញ​គេ​ត្រូវធ្វើ​អ្វីមួយ ឲ្យ​មាន​ប្រយោជន៍​ជាង​នេះ​នៅ​កន្លែង​ផ្សេង​ទៅ​។

យោង​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា ជន​លេខ​២​នៃ​ក្រសួងយុត្តិធម៌​លោក ROD ROSENSTEIN ហាក់​ពុំ​ស៊ី​សង្វា​ក់​គ្នា​ជាមួយ​លោក​ត្រាំ​ឡើយ​តាំងពី​ដើម​អាណត្តិ​របស់​លោក​មក​ម្ល៉េះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ