ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូប​បាយ​១​ភ្លែត​ឮ​សំឡេង​រោទិ៍​ខ្លាំង​… ទៅ​មើល​ពុទ្ធោ​ក្រោម​កង់​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​ម្ចាស់​ត្រាក់ទ័រ​ចត​ឈប់​ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីន​រួច​ក៏​នាំ​គ្នា​ហូប​បាយ ស្រាប់តែ​យុវជន​ម្នាក់​ដើរ​ឡើង​ទៅ​បើក​លេង​​ក៏​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ក្រឡាប់​ត្រូវ​កង់​ធំ​ត្រាក់ទ័រ​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​ស្វាយ​មួយ…

ខេត្ត​ប៉ៃលិន ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​ម្ចាស់​ត្រាក់ទ័រ​ចត​ឈប់​ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីន​រួច​ក៏​នាំ​គ្នា​ហូប​បាយ ស្រាប់តែ​យុវជន​ម្នាក់​ដើរ​ឡើង​ទៅ​បើក​លេង​​ក៏​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ក្រឡាប់​ត្រូវ​កង់​ធំ​ត្រាក់ទ័រ​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​ស្វាយ​មួយ ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ពី​លោក រី ដា​រ៉ា អធិការ​ស្តីទី​ស្រុក​សាលា​ក្រៅ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ភា​ង ភួង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​ធ្វើ​ចំការ​ស្វាយ​ឱ្យ​ជនជាតិ​បារាំង​ម្នាក់ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​វិហារ ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្ត​កំពង់​ចាម ។

បើ​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ម្ចាស់​ត្រាក់ទ័រ​ខាងលើ​បាន​បើក​ត្រាក់ទ័រ​ដឹក​សម្ភារ​:​យក​ទៅ​ដាក់​នៅ​តាម​ចំការ​ស្វាយ​។ ពេល​បើក​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ឈប់​​ចត​ត្រាក់ទ័រ​ទុក​នៅ​ក្នុង​ចំការ​មួយ​ភ្លែត រួច​ក៏​ដើរទៅ​ហូប​បាយ​នៅ​ក្នុង​រោង​ក្បែរ​នោះ​ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីន​នោះ​ទេ ។ មួយសន្ទុះ​ក្រោយមក​យុវជន​ម្នាក់​ដើរ​សំដៅ​ទៅ​កន្លែង​ត្រាក់ទ័រ​នោះ បន្ទាប់​មក​ក៏​ឮ​សូរ​សំឡេង​ត្រាក់ទ័រ​រោ​ទិ៍​យ៉ាង​ខ្លាំង ដោយ​សង្ស័យ​ក៏​នាំ​គ្នា​ទៅ​មើល​ស្រាប់តែ​ឃើញ​ត្រាក់ទ័រ​ក្រឡាប់​កិន​មនុស្ស​ស្លាប់​នៅ​ក្រោម​កង់​ខាង​​ក្រោយ​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ត្រូវ​ម្ចាស់​ត្រាក់ទ័រ​យក​ត្រាក់ទ័រ​មួយ​គ្រឿង​ទៀត​ទៅ​អូស​ទាញ​ចេញពី​ប្រឡាយ ដើម្បី​យក​សព​ជន​រង​គ្រោះ​ផង​ដែរ ។

លោក​អធិការ​ស្ដីទី​បន្ត​ថា ក្រោយ​ពី​យក​សព​ចេញពី​ក្រោម​កង់​ត្រាក់ទ័រ​រួច កម្លាំង​ជំនាញ​របស់​លោក​បាន​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន បណ្ដាល​​ឱ្យ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ក្រឡាប់​ស្លាប់​បែប​នេះ ។ ហើយ​បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ខេត្តកំពង់ចាម​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ