ថៅកែ​ផលិត​នំ​ប៉ាវ​យីហោ​«​គី​ម គី​ម ១៦៨»​ឆ្លើយ​តប​ហើយ​ក្រោយ​កក្រើក​ផលិត​នំ​អត់​ស្តង់ដា


រាជធានី​ភ្នំពេញ ៖ ថៅកែ​សិប្បកម្ម​ផលិត​នំ​ប៉ាវ​យីហោ «​គី​ម គី​ម ១៦៨» ពីរ​នាក់​ប្តី​ប្រពន្ធ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ណាត់ជួប​ភ្នា​ក់ កោះសន្តិភាព ដោយ​សុំ​ការ​ពន្យល់​បំភ្លឺ​ការ​ពិត​ដើម្បី​កុំ​ឲ្យ​មហាជន​យល់​ច្រឡំ​តទៅ​ទៀត ចំពោះ​ការ​ផលិត​នំ​ប៉ាវ​ហាង​យីហោ «​គី​ម គី​ម ១៦៨» របស់​ពួក​គាត់ ដែល​មុន​នេះ​បាន​រង​នៅ​ការ​ចោទប្រកាន់​ថា គ្មាន​អនាម័យ និង​គ្មាន​ច្បាប់​គ្រប់គ្រាន់ ។

ថៅកែ​នំ​ប៉ាវ​រៀបរាប់​ឱ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​គណៈកម្មាធិការ​មួយ​ចុះ​ទៅ​ត្រួតពិនិត្យ​សិប្បកម្ម​នំ​ប៉ាវ «​គី​ម គី​ម ១៦៨» ស្ថិត​នៅ​ទីតាំង​ផ្ទះ​៦៦៧ ផ្លូវ​ខាង​សា​រិ​ន ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

នៅ​ពេល​ចុះ​ពិនិត្យ​គណៈកម្មការ​បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់​តែ​ពុំ​មាន​នោះ​ទេ បន្ទាប់​ពី​មន្ត្រី​សាខា​កាំកុងត្រូល​ពិនិត្យ​រួចរាល់​ហើយ គណៈកម្មការ​ក៏​បាន​អនុញ្ញាតិ​ឲ្យ​ម្ចាស់​ផលិត ឬ​លក់ដូរ និង​រក្សា​ទុក​ឲ្យ​ម្ចាស់​សិប្បកម្ម​នៅ​បន្ត​ធ្វើ​អាជីវកម្ម​ជា​ធម្មតា​វិញ ។ ហើយ​មន្ត្រី​កាំ​កុ​ត្រូវ​ក៏​បាន​យក​សំ​អាក​នំ​ប៉ាវ និង​សាច់​គ្រឿងផ្សំ​បញ្ជូន​ទៅ​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​សិក្សារ​បន្ថែម​ទៀត ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ