ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​យាយ​​​​ជិះ​រថយន្ត​រាប់រយ​គីឡូម៉ែត្រ​ទៅ​រក​ចៅ ក្រោយ​ដឹងថា…

5 ឆ្នាំ មុន

«China Xinhua News» ​បាន​ផ្សាយ​ថា​ នៅ​ពេល​កូនចៅ​ប្រឡង​ជាប់​មហាវិទ្យាល័យ គឺជា​មោទ​ន​ភាព​មួយ​របស់​ក្រុម​គ្រួសារ​ជនជាតិ​ចិន​។ ជាក់ស្ដែង​សម្រាប់​លោកយាយ​អាយុ​៨៨​​ឆ្នាំ និង​លោកតា​អាយុ​៩០​ឆ្នាំ អ្នក​ខេត្ត​សាន​តុង បាន​ចំណាយពេល​ជិះ​រថយន្ត​រយៈ​ពេល​​៤​ម៉ោង…

«China Xinhua News» ​បាន​ផ្សាយ​ថា​ នៅ​ពេល​កូនចៅ​ប្រឡង​ជាប់​មហាវិទ្យាល័យ គឺជា​មោទ​ន​ភាព​មួយ​របស់​ក្រុម​គ្រួសារ​ជនជាតិ​ចិន​។ ជាក់ស្ដែង​សម្រាប់​លោកយាយ​អាយុ​៨៨​​ឆ្នាំ និង​លោកតា​អាយុ​៩០​ឆ្នាំ អ្នក​ខេត្ត​សាន​តុង បាន​ចំណាយពេល​ជិះ​រថយន្ត​រយៈ​ពេល​​៤​ម៉ោង ដើម្បី​នាំ​ចៅ​ទៅ​មហាវិទ្យាល័យ​មួយ​នៅ​ក្រុង​ហ៊ើយ​វ៉ាង ខេត្ត​សាន​តុង ក្នុង​ពេល​បើក​បវេសនកាល​ថ្មី ។

លោកយាយ​ទោះបីជា​ក្នុង​ដៃ​មាន​កាន់​ឈើច្រត់ ប៉ុន្តែ​បាន​រំលេច​ដោយ​ស្នាមញញឹម​ប្រកបដោយ​សេចក្ដីសុខ និង​មាន​មោទនភាព​រួម​ទាំង​បាន​បង្ហាញ​ក្ដី​រំភើប​ដែល​ចៅ​ប្រឡង​ជាប់ ។ លោកយាយ​បាន​បញ្ជាក់​ថា​ ចង់​ឃើញ​មហាវិទ្យាល័យ ទើប​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ ព្រោះ​ចៅ​ដែល​ខំ​ចិញ្ចឹម​តាំងពី​តូច​បាន​ប្រឡង​ជាប់ និង​ផ្ដល់​ប្រាក់​ដល់​ចៅ​ចំនួន​២.០០០​យាន់​សម្រាប់​ចាយវាយ ។

ចំណែក​ម្ដាយ​របស់​យុវជន​នោះ​និយាយ​ថា ​ជាដំបូង​គាត់​មាន​ក្ដី​បារម្ភ​ក្នុង​ពេល​ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​គាត់​មាន​ក្ដី​រំភើប និង​សប្បាយចិត្ត​ដែល​ពួក​គាត់​អាច​ជូន​ដំណើរ​​ចៅ​បាន ហើយ​វា​ជា​ផ្នែក​មួយ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ពួក​គាត់​មាន​សុខភាព​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ