ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​៣នាក់​ប្រព្រឹត្តទង្វើបែបនេះ​លើ​ស្រីស្រស់បោកក្បាល​សន្លប់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ កញ្ញា មាន​ករណី​ក្រុម​ជនសង្ស័យ​បាន​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​ម្នាក់ បណ្តាល​ឲ្យ​ធ្លាក់​លើ​ម៉ូតូ​បោក​ក្បាល​ស​ន្លប់​ធំ​ចូល​មន្ទីរពេទ្យ ប៉ុន្តែ​ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​បាន​២​នាក់​ជាក់ស្តែង ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​បាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ កញ្ញា មាន​ករណី​ក្រុម​ជនសង្ស័យ​បាន​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​ម្នាក់ បណ្តាល​ឲ្យ​ធ្លាក់​លើ​ម៉ូតូ​បោក​ក្បាល​ស​ន្លប់​ធំ​ចូល​មន្ទីរពេទ្យ ប៉ុន្តែ​ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​បាន​២​នាក់​ជាក់ស្តែង ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​បាត់ ដែល​ហេតុ​ការណ៍​​នោះ​បាន​កើតឡើង​នៅ​ចំណុច​ចំណោទ​អន្លង់​ក្រពើ ស្ថិត​នៅ​ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ លី ជា​សាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើការ​ក្នុង​ម៉ាត មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ (​ជា​អ្នក​បើក​ម៉ូតូ​) ២-​ឈ្មោះ យន់ ភារៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ស្រុក​កំពង់ត្រាច ខេត្តកំពត (​អង្គុយ​ពី
ក្រោយ​ជា​អ្នក​ធ្វើ​សកម្ម​ឆក់​) និង​៣.​ឈ្មោះ កុយ ជង់​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ( ជា​អ្នក​អង្គុយ​កណ្តាល​បាន​រត់គេច​ខ្លួន​បាត់​) ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ HAUNG GUI JIAO ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេស
ចរណ៍ លិខិតឆ្លងដែន​លេខៈ E៩៩៨៩៨៣៤៦ ស្នាក់​នៅ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ត​កិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង មិន​ស្គាល់​ម៉ាក ពណ៌​ស បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ ខណៈ​ជន​រង​គ្រោះ កំពុង​ជិះ​ម៉ូតូឌុប​ជាមួយ​មិត្ត​ប្រុស តាម​ផ្លូវ​ឆ្ពោះទៅ​កន្លែង​ស្នាក់​នៅ​ចំណោទ​រ៉ា ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ពេល​ជនសង្ស័យ​លូកដៃ​ឆក់​យក​កាបូប ក៏​ទាក់​ដៃចង្កូត​ម៉ូតូ​គ្នា បណ្តាល​ឲ្យ​ដួល ហើយ​ពេល​នោះ​ជនសង្ស័យ បាន​រត់គេច​ខ្លួន​ពពាក់ពពូន​បាត់​អស់ ដោយ​បន្សល់​ទុក​ម៉ូតូ​ធ្វើ​សកម្មភាព ម៉ា​កនិច ពណ៌​ស គ្មាន​ស្លាក​លេខ នៅ​កន្លែង​កើតហេតុ ។ ប៉ុន្តែ​ដោយសារ​កម្លាំង​នគរបាល​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ទៅ​ដល់ សិក្សា​កន្លែង​កើតហេតុ​ជា​បន្ទាន់ ទើប​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន ។ រីឯ​ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​រង​របួស​រលាត់​កែងដៃ​ខាងស្តាំ រលាត់​ត្រចៀក​ខាងស្តាំ និង​រលាត់​កជើង​ខាងស្តាំ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

សម្ភារៈ​បាត់បង់​រួម​មាន​កាបូបស្ពាយ​ចំហៀង​១ ពណ៌​ខ្មៅ ទូរស័ព្ទ​ដៃ ១​គ្រឿង ម៉ាក SAMSUNG ពណ៌​ស ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ