ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​អាវុធ​ប្លន់​មន្ត្រីរាជការ​ម្នាក់​ផ្អើល​ទួល​សង្កែ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុម​ជនសង្ស័យ​លួច​ប្រដាប់​ដោយ​អាវុធ​ចំនួន​២​នាក់​បាន​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់ ពេល​ដែល​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ បាន​សម្រេច ហើយ​ត្រូវ​បាន​ម្ចាស់​ដេញ​តាម​ទាន់ និង​បំរុង​ស្ទុះ​ទៅ​វាយ​ក្រុម​ជនសង្ស័យ​ទាំងនោះ ។ ទោះបីជា​យ៉ាង…

រាជធានី​ភ្នំពេញ​ ៖ ក្រុម​ជនសង្ស័យ​លួច​ប្រដាប់​ដោយ​អាវុធ​ចំនួន​២​នាក់​បាន​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់ ពេល​ដែល​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ បាន​សម្រេច ហើយ​ត្រូវ​បាន​ម្ចាស់​ដេញ​តាម​ទាន់ និង​បំរុង​ស្ទុះ​ទៅ​វាយ​ក្រុម​ជនសង្ស័យ​ទាំងនោះ ។ ទោះបីជា​យ៉ាង ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ហើយ​ក្រុម​ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្ម
ភាព​នោះ​រត់គេច​ខ្លួន​បាត់​ស្រមោល ​ចោល​ម៉ូតូ​ដែល​លួច​បាន​នោះ​។

ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១០៧ ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។
ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ គង់ គី​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​មន្ត្រីរាជការ មាន​លំនៅ តាម​ផ្លូវ​លេខ​៥៩៨ ក្បែរ​ស្ថាន​នី​យ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ក្នុងភូមិ ពោងពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង មិន​ចាំ​ម៉ាក បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ ១BX-១០៧៣ បាន​សម្រេច ពេល​ម្ចាស់​ចត​ទុក​នៅ​ក្រោយ​ផ្ទះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​ធ្វើ​សកម្មភាព​លួច​ជិះ​ម៉ូតូ​ចេញ ម្ចាស់​ឃើញ​ទាន់ ក៏​បាន​ហៅ​ម៉ូតូឌុប​នៅ​ក្បែរ​នោះ​ជិះ​ចេញ​តាម​ពីក្រោយ ដោយ​ពុំ​បាន​ស្រែក​អោយ​ភ្ញាក់ផ្អើល​នោះ​ទេ ។

នៅ​ពេល​បុរស​ជា​ម្ចាស់​ម៉ូតូ​ជិះ​ម៉ូតូឌុប​ដេញ​តាម​ក៍បាន​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន អោយ​ជួយ​ស្ទាក់​ផង​ដែរ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​ដែល​លួច​បាន​ទៅ​ដល់ ចំណុច​ខាងជើង​អតីត​ភោជនីយដ្ឋាន​បុ​ប្ជា​រាជធានី​ក៏បាន​ឈប់ និង​អង្គុយ​លើ​ម៉ូតូ​ជាមួយ​បក្សពួក​ម្នាក់​ទៀត ។ ភ្លាម​នោះ​ម្ចាស់​ម៉ូតូ​ក៍បាន​ទៅ​ទាន់ ហើយក៍​ចុះ​ពីលើ​ម៉ូតូឌុប​ដើរ​តម្រង់​ក្នុង​គោលបំណងស្ទុះ​ទៅ​វាយ​ជនសង្ស័យ​ដែរ តែ​ជនសង្ស័យ​ម្នាក់​បានឃើញ​ទាន់ ក៏​ដក​កាំភ្លើង បាញ់​តម្រង់​១​គ្រាប់ តែ​សំណាងល្អ​មិន​ត្រូវ ។

បន្ទាប់​ពី​ផ្ទុះអាវុធ ជនសង្ស័យ​ម្នាក់​នោះ​ក៍បាន​រត់ឡើង​ជិះ​ម៉ូតូ​បក្សពួក​គេចខ្លួន និង​បាញ់​មួយ​គ្រាប់​ទៀត​គំរាម រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ចោល​ម៉ូតូ​ដែល​លួច​បាន​នោះ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ម៉ូតូ ​និងម្ចាស់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​២​នាំ​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង ។ នេះ​ចាត់ទុកជា​សំណាងល្អ​មួយ ដែល​ក្រុម​ជនសង្ស័យ​​បាញ់​តម្រង​ម្ចាស់​ម៉ូតូ​តែ​មិន​ត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ