ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​នៅ​ក្រុង​បា​វិត ជប៉ុន​ចង់​យក​កែ​ច្នៃ​ទៅ​ជា​គ្រឿងសំណង និង​សង្ហារិម (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជប៉ុន​មើលឃើញ​គំនរ​សំរាម​នៅ​ក្រុង​បា​វិត​ក៏​ដូច​ជា​នៅ​ក្រុង​ស្វាយ​រៀង​មាន​ច្រើន​ពាសពេញ​ក្នុង​រណ្តៅ និង​ហៀ​ចេញ​មក​ក្រៅ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ ហើយ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជា​ច្រើន​សម្រាប់​ធ្វើ​អនាម័យ​សំអាត​សំរាម​នេះ ។ នា​ពេល​ថ្មី​ៗ​នេះ​អាជ្ញាធរ​ខេត្តស្វាយរៀង​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន…

ខេត្តស្វាយរៀង ៖ ជប៉ុន​មើលឃើញ​គំនរ​សំរាម​នៅ​ក្រុង​បា​វិត​ក៏​ដូច​ជា​នៅ​ក្រុង​ស្វាយ​រៀង​មាន​ច្រើន​ពាសពេញ​ក្នុង​រណ្តៅ និង​ហៀ​ចេញ​មក​ក្រៅ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ ហើយ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជា​ច្រើន​សម្រាប់​ធ្វើ​អនាម័យ​សំអាត​សំរាម​នេះ ។

នា​ពេល​ថ្មី​ៗ​នេះ​អាជ្ញាធរ​ខេត្តស្វាយរៀង​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (​ប្រទេស​ជប៉ុន​) និង​លោក Yasuhara តំណាង​អង្គការ JICA និង​សហការី ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​រថយន្ត​ដឹក​សំរាម និង​ការ​សាងសង់​រោងចក្រ​កែ​ច្នៃ​សំរាម​ទៅ​ជា​គ្រឿងសំណង់ និង​គ្រឿងសង្ហារិម​ក្នុង​ទឹកដី​ខេត្តស្វាយរៀង ។

ពាក់ព័ន្ធ​ទៅ​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម​អោយទៅ​ជា​គ្រឿងសំណង់ និង​គ្រឿងសង្ហារិម​នេះ​តំណាង​ក្រុមហ៊ុន​ហា​យ​ប្រ៊ី​ដដែល​កំពុង​តែ​ប្រតិបត្តិការ​ប្រមូល​សំរាម​នៅ​ទីប្រជុំជន​ក្រុង​បា​វិត​បាន​ថ្លែង​ថា សព្វថ្ងៃ​សំរាម​នៅ​ក្រុង​បា​វិត​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ពី​១២០​ទៅ​១៧០​តោន ដូច្នេះ​បើ​មាន​ក្រុមហ៊ុន​កែ​ច្នៃ​សំរាម​មក​វិនិយោគ​នោះ​ក្រុមហ៊ុន​លោក​ស្វាគមន៍​ជា​និច្ច ព្រោះ​រាល់ថ្ងៃ​ខណៈ​ដែល​ដឹក​សំរាម​ដល់ទី​លាន​ចាក់សំរាម​ត្រូវ​ចំណាយ​ថវិការ​ជួល​កម្មករ​ឲ្យ​ដុត​សំរាម​ចោល​ទៀត ។

ប្រភព​ពី​តំណាង​ក្រុមហ៊ុន​ហា​យ​ប្រ៊ី​ដ​បាន​ថ្លែង​បន្ត​ទៀត​ថា រថយន្ត​ដែល​ត្រូវ​ដឹក​សំរាម​របស់​ក្រុមហ៊ុន​មាន​១៩​គ្រឿង និង​កម្មករ​ប្រមាណ​ជិត​៥០​នាក់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ប្រមូល​សម្រាម​នៅ​ក្រុង​បា​វិត ហើយ​កាលពីមុន​ក្នុង​មួយ​ថ្ងៃ​មាន​សំរាម​តែ​៧០​ទៅ​៩០​តោន​ប៉ុណ្ណោះ​តែ​នៅ​ឆ្នាំ​២០១៨​នេះ​សំរាម​កើន​ដល់​ពី​១២០​ទៅ​១៧០​តោន​ក្នុង​មួយ​ថ្ងៃ​ដូច្នេះ​មានការ​កើនឡើង​ច្រើន​ជាង​មុន​ដោយសារ​កំណើន​របស់​ប្រើប្រាស់ និង​គ្រឿង​ហូប​ចុក​តាម​រោងចក្រ កាស៊ីណូ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

បើ​តាម​តំណាង​ក្រុមហ៊ុន​នេះ​ក៏​បាន​បង្ហាញ​សុ​ដិ្ឋ​និយម​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​លោក និង​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​បំណង​មក​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម​នេះ ហើយ​ក៏​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​សំរាម​នេះ មក​បង្កើត​រោងចក្រ​អោយ​កៀក​នឹង​ទីលាន​ចាក់សំរាម ដើម្បី​ងាយស្រួល​ប្រមូល​សំរាម​យក​ទៅ​កែ​ច្នៃ​ផង​ដែរ ។

សូម​បញ្ជាក់​ថា បើ​តាម​ការ​ប្រជុំ​ពិ​ភាគ​សារ​រវាង​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​កែ​ច្នៃ​សំរាម​នេះ​អាជ្ញាធរ​ខេត្ត ក្នុង​នាម​រដ្ឋបាល​ខេត្ត​នៅ​តែ​បន្ត​គាំទ្រ សហការ​តទៅ​មុខ​ទៀត​ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេច​បាន​លទ្ធផល​ជោគជ័យ ១០០% ព្រោះថា ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម​ទៅ​ជា​ផលិតផល​សម្ភារ​សំណង់ និង​គ្រឿងសង្ហារិម​នេះ មិន​ត្រឹមតែ​បាន​ផ្ដល់​ការងារ​ធ្វើ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូលរួម​លើកកម្ពស់​អនាម័យ បរិស្ថាន និង​សោភ័ណ​ទីក្រុង គាំទ្រ​ទៅ​ដល់​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការ​ជំរុញ​លទ្ធភាព​នៃ​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នា​ខាង​មុខ ។ រីឯ​មហាជន​រស់នៅ​ក្រុង​បា​វិត​សំណូមពរ​សូម​ឲ្យ​ក្រុមហ៊ុន​ហា​យ​ប្រ៊ី​ដ​ប្រមូល​សំរាម​ឲ្យ​បាន​លឿន​ជាង​នេះ​កុំ​ទុក​សំរាម​ឲ្យ​នៅ​យូ​ថ្ងៃ​ពេក​ពីព្រោះ​ជា​រដូវភ្លៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ