ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹងខុុស​ ខឹង​ខូច ខឹង​ខាត…លទ្ធផលវ៉ៃស្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ជម្លោះ​រឿងកន្លែង​ទុក​កង់ សន្តិសុខ​ម្នាក់​ដែល​ខ្វះ​ធម៌​ខន្តី​បានស្ទុះ​ទៅ​ដាល់​នារី​អ្នក​ធ្វើ​អនាម័យ​ម្នាក់​មួយ​ដៃ​ចំភ្នែក​ បណ្តាល​ឱ្យ​ជាំ​រហូត​មានការ​ប្តឹង​ទារ​សំណង​ចំនួន​២​ពាន់​ដុល្លារ ។ ប៉ុន្តែ​ដោយសារ​គ្មាន​លុយបង់​សំណង បុរស​ជា​សន្តិសុខ​នេះ ​ក៏​ត្រូវ​សម្ថ​កិច្ច​ចាប់​ដាក់​ខ្នោះ ។…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ជម្លោះ​រឿងកន្លែង​ទុក​កង់ សន្តិសុខ​ម្នាក់​ដែល​ខ្វះ​ធម៌​ខន្តី​បានស្ទុះ​ទៅ​ដាល់​នារី​អ្នក​ធ្វើ​អនាម័យ​ម្នាក់​មួយ​ដៃ​ចំភ្នែក​ បណ្តាល​ឱ្យ​ជាំ​រហូត​មានការ​ប្តឹង​ទារ​សំណង​ចំនួន​២​ពាន់​ដុល្លារ ។ ប៉ុន្តែ​ដោយសារ​គ្មាន​លុយបង់​សំណង បុរស​ជា​សន្តិសុខ​នេះ ​ក៏​ត្រូវ​សម្ថ​កិច្ច​ចាប់​ដាក់​ខ្នោះ ។

ករណី​ហិង្សា​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​ចំណុ​ច​ភោជនីយ​ដ្ឋាន ​«​តេ​ប៉ាក់​» ស្ថិត​នៅ​ចំណុចកែង​រវាងផ្លូវ​លេខ​៤៣២​ និង​ផ្លូវ​លេខ​១៨៧ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការ​មន ។  ប្រភព​ព័ត៌មាន​ពី​នគរបាល​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ធា ស្រី​ពេជ្រ អាយុ​២២​ឆ្នាំ ជា​អ្នក​ធ្វើ​អនា​ម័យ ​នៅ​ភោជនីយដ្ឋាន​ខាងលើ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ចំរើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ២ ខណ្ឌមានជ័យ ។ចំណែកឯ​បុរស​សន្តិសុខ​ជា​ជន​ដៃដល់​ឈ្មោះ រម្យ សា​រុន អាយុ​២៧​ឆ្នាំ យាម​និង​ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​ដែរ និង​មានស្រុក​កំណើត​នៅ​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ជិះ​កង់មួយ​គ្រឿង ចេញពីផ្ទះ​មក​កាន់​កន្លែងធ្វើការ នៅ​ក្នុង​ភោជ​នីយ​ដ្ឋាន ហើយ​យក​កង់​ទៅ​ទុក​នៅ​ក្បែរ​មាត់ទ្វារ​ផ្ទះបាយ​ខាងក្រោយ រួច​ដើរ​ចូល​ទៅ​ក្នុង ។ ពេល​នោះ បុរស​ជា​សន្តិសុខ​បាន​ដើរទៅ​ប្រាប់​នាង​ឲ្យ​យក​កង់​ទៅ​ទុក​នៅ​ខាង​មុខ​វិញ ដើម្បី​ងាយស្រួល​ខ្លួន​មើល​ការ​ខុស​ត្រូវ និង​ខ្លាចក្រែង​ចោរលួច​បាត់ ព្រោះ​កន្លង​មក​ធ្លាប់​បាត់​កង់​ម្តង​រួច​មក​ហើយ ។ ប៉ុន្តែ​នាង​មិន​ព្រមយក​ទៅ​ទុក​ខាង​មុខ​ឡើយ ដោយ​បាន​ចាក់សោ​ទុក​និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ក៏​មានការ​ជជែក​តឹងសរសៃក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

ប្រភព​ព័ត៌មាន​បន្ត​ថា ដោយ​ទប់​កំហឹង​មិន​បាន បុរស​ជា​សន្តិសុខ​រូប​នេះ​ ក៏​ស្ទុះ​ទៅ​ដាល់​នាងមួយ​ដៃ​ចំ​ភ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​បែក​ឈាម​សន្លប់​បាត់ស្មារតី​តែ​ម្តង ។ ក្រោយ​កើ​តុ​ហេតុ ទាំង​នារី​រង​គ្រោះ​និង​បុរស
ជា​សន្តិសុខ​ដៃដល់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​ទំនប់​ទឹក ហើយ​ភាគី​នារី​រង​គ្រោះ​បានដាក់​​ពាក្យ​បណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២​ពាន់​ដុល្លារ ។ ប៉ុន្តែ​ដោយ​ជន​ដៃដល់​គ្មាន​លុយ​បង់​សំណង​ទើប​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ទៀត ។

សុភាសិត​ខ្មែរ​បាន​ទូន្មាន​ថា ខឹង​ខុស ខឹង​ខូច ខឹង​ខាត ជា​ការ​ល្អ​បំផុត​ដែល​គ្រប់​គ្នា​ទប់​កំហឹង​បាន ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ  ។

អត្ថបទសរសេរ ដោយ