ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណភាព​​​គាត់បាន​ធ្វើឱ្យ​​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ និង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​កា​កាប​១​មួយ​រូប ខណៈ​កំពុង​ឈរ​សម្រួលការ​កកស្ទះចរាចរណ៍​នៅ​លើ​ដងផ្លូវ ស្រាប់តែ​ងងឹតមុខ រួច​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​កណ្ដាល​ថ្នល់ ត្រង់​ចំណុច​ដែល​តែង​មាន​កកស្ទះ​រាល់ថ្ងៃ​នោះ​ ។ ទោះជា​យ៉ាងណា​ ដោយ​មិន​អស់ចិត្ត…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​កា​កាប​១​មួយ​រូប ខណៈ​កំពុង​ឈរ​សម្រួលការ​កកស្ទះចរាចរណ៍​នៅ​លើ​ដងផ្លូវ ស្រាប់តែ​ងងឹតមុខ រួច​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​កណ្ដាល​ថ្នល់ ត្រង់​ចំណុច​ដែល​តែង​មាន​កកស្ទះ​រាល់ថ្ងៃ​នោះ​ ។ ទោះជា​យ៉ាងណា​ ដោយ​មិន​អស់ចិត្ត មន្ត្រី​នគរបាល​រួមការ​ងារ ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ភ្លាម​ៗ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា គាត់​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលាម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា នៅ​តាម​មហាវិ​ថី​សហ​ព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ជិត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ នូវ បូ​រិ​ន អាយុ​ជាង​៥០​ឆ្នាំ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ និង​មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប​១ ។

មន្ត្រី​នគរបាល​មួយ​រូប​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​នោះ រូប​លោក​រួម​នឹង​មន្ត្រី​នគរបាល​រួមការងារ​ជា​ច្រើន​រូប​
ទៀត បាន​ទៅ​សម្រួល​ចរាចរណ៍​នៅ​ចំណុច​ខាងលើ ​ដែល​ចរាចរណ៍​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង ​មិនតែ​ប៉ុណ្ណោះ​ក៏​ឈរ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​ទៀត​ផង ។ លុះ​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក ស្រាប់តែ​លោក នូវ បូ​រិ​ន ងងឹតមុខ​ដួល​​ផ្ងារ​ក្រោយ​ស្លាប់​ភ្លាម​តែ​ម្ដង ។ ទោះជា​យ៉ាងណា ដោយសារ​តែ​មិន​អស់ចិត្ត​ថា​គាត់​ស្លាប់ មន្ត្រី​នគរ​បាល​​រួមការ​ងារ​បាន​ប្រញាប់​ប្រញាល់​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា លោក នូវ បូ​រិ​ន ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បន្ត​ថា កាលពីមុន​លោក​អនុសេនីយ៍​ទោ នូវ បូ​រិ​ន ជា​មន្ត្រី​នគរបាល​នៅ​ខេត្តបាត់ដំបង ហើយ​លោក​ទើបតែ​ផ្លាស់​មក​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១ បាន​រយៈពេល​ជាង​៣​ខែ​ប៉ុណ្ណោះ ។ លោក​បាន​ចុះ​សម្រួល​ចរាចរណ៍​ដែល​តែង​មានការ​កកស្ទះ​នៅ​ត្រង់​ចំណុច​ខាងលើ រួម​ជាមួយ​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ជាមួយ​គ្នា​ជា​រៀងរាល់ថ្ងៃ ដី​ម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទូទៅ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នេះ ជា​ពិសេស​ក្បួន​គណៈប្រតិភូ​ជាតិ​-​អន្តរជាតិ​ផង​ដែរ ។ ពេល​នេះ​ស្រាប់តែ​លោក​ជួប​គ្រោះ​អកុសល​ដួល​ស្លាប់​បែប​នេះ ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ពន់ពេក ហើយ​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ផង​ដែរ ។

មរណភាព​របស់​លោក នូវ បូ​រិ​ន ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ និង​ថ្នាក់​ដឹកនាំ​កំពូល​ៗ ។ ជាក់ស្ដែង សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ក៏បាន​ចូលរួម​ឧបត្ថម្ភ​ថវិកាចំនួន​១០​លាន​រៀល លោក ស សុខា រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​១​លាន​រៀល និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ចំនួន​២​លាន​រៀល និង​ថវិកា​ផ្ទាល់ខ្លួន​១​លាន​រៀល​ទៀត ។ ថវិកា​ទាំង​អស់នេះត្រូវ​បាន​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌពោធិ៍​សែន​ជ័យ នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​សព​។

អត្ថបទសរសេរ ដោយ