ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះ​ហើយគោទាំង​៥​…កុំ​បាន​​ចុះទៅបត់​ជើង​​ទាន់​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ បាន​ចូល​លួច​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ក្បាល ​តែ​មិន​បាន​សម្រេច កើតឡើង​នៅ​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូលថ្ងៃទី២៤ ​កញ្ញា ដែល​ស្ថិត​នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ បាន​ចូល​លួច​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ក្បាល ​តែ​មិន​បាន​សម្រេច កើតឡើង​នៅ​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូលថ្ងៃទី២៤ ​កញ្ញា ដែល​ស្ថិត​នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា សត្វ​គោ​ទាំង​៥​ក្បាល់​នោះ ​ជា​របស់​ឈ្មោះ​ចម ឃើ​ន ភេទប្រុស ​អាយុ​៥៨​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ជន​មិន​ស្គាល់​មុខ​​នោះ បាន​លួច​ដឹកគោ​ទាំង​៥​ក្បាល​នោះ ដែល​ម្ចាស់​បាន​ចង​​នៅ​ក្បែរ​ផ្ទះ តែ​ត្រូវ​ឈ្មោះ​ឈឿ​ន សុខា ​ហៅ​ជុក ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ប្រទះ​ឃើញ​ទាន់​ ក៏​ស្រែក​ឆោ​ឡោ​ផ្អើល​ពេញ​ភូមិ ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ រត់គេច​ខ្លួន​បាត់​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​តែ​ម្ដង​។

ឈ្មោះ​ឈឿ​ន សុខា ហៅ​ជុក ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​នោះ​ខ្លួន​ចុះ​បត់​​ជើង ទើប​ប្រទះ​ឃើញ​មនុស្ស​
២​នាក់​​កំពុង​ដឹកគោ​ឪពុក​ខ្លួន​ចេញពីផ្ទះ​ ។ ពេល​នោះ​ខ្លួន​ក៏​បាន​ស្រែកហៅ​ឪពុក​ខ្លួន ធ្វើ​ឲ្យ​ចោរ​ផ្អើល​រត់​ចោល​គោ​តែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា សត្វ​គោ​ទាំង​៥​ក្បាល​នោះ មានមេ​ធំ​៣​ក្បាល ​និង​កូន​តូច​២​ក្បាល​។ ពួក​ចោរ​បាន​លួច​គោ​នោះ ​មិន​បាន​សម្រេច​ទេ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្​ញា​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ហើយ​៕

អត្ថបទសរសេរ ដោយ