ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានិសង្ស​បាយក្តាំង​យោង​នាង​ក្រមុំ​ទៅ​កាន់​ឋានសួគ៌

5 ឆ្នាំ មុន

មាន​សេចក្តី​ដំណាល​ថា កាល​ព្រះ​បរម​សាស្តា​គង់នៅ​វត្ត​វេឡុវ័ន មានត្រកូល​មួយ​នៅ​ក្នុង​ក្រុង​រាជគ្រឹះ កើត​អហិវាតរោគ​ជា​ជំងឺ​ខ្យល់​មួយ​ប្រភេទ​ដែល​កាច​សាហាវ​ដូច​ពិសពស់​បណ្តាល​ឱ្យ​ស្លាប់​អស់ នៅ​សល់​តែ​កូនស្រី​ក្រមុំ​ម្នាក់​។ នាង​ក្រមុំ​នោះ កាលបើ​មាតាបិតា​បងប្អូន​ប្រុស​ស្រី​ស្លាប់​អស់ហើយ ក៏​រត់​ចុះ​ចេញពីផ្ទះ​ទៅ​ជ្រកកោ​ន​នៅ​ក្រោម​សំយាបផ្ទះ​អ្នកស្រុក​, មនុស្ស​ទាំងឡាយ​បានឃើញ​នាង​កំសត់​នោះ ក៏​មានចិត្ត​អាណិតអាសូរ​ឲ្យ​បាយកក​បាយក្តាំង​ដែល​សល់​ពី​ខ្លួន​បរិភោគ…

មាន​សេចក្តី​ដំណាល​ថា កាល​ព្រះ​បរម​សាស្តា​គង់នៅ​វត្ត​វេឡុវ័ន មានត្រកូល​មួយ​នៅ​ក្នុង​ក្រុង​រាជគ្រឹះ កើត​អហិវាតរោគ​ជា​ជំងឺ​ខ្យល់​មួយ​ប្រភេទ​ដែល​កាច​សាហាវ​ដូច​ពិសពស់​បណ្តាល​ឱ្យ​ស្លាប់​អស់ នៅ​សល់​តែ​កូនស្រី​ក្រមុំ​ម្នាក់​។ នាង​ក្រមុំ​នោះ កាលបើ​មាតាបិតា​បងប្អូន​ប្រុស​ស្រី​ស្លាប់​អស់ហើយ ក៏​រត់​ចុះ​ចេញពីផ្ទះ​ទៅ​ជ្រកកោ​ន​នៅ​ក្រោម​សំយាបផ្ទះ​អ្នកស្រុក​, មនុស្ស​ទាំងឡាយ​បានឃើញ​នាង​កំសត់​នោះ ក៏​មានចិត្ត​អាណិតអាសូរ​ឲ្យ​បាយកក​បាយក្តាំង​ដែល​សល់​ពី​ខ្លួន​បរិភោគ ឲ្យ​ដល់​នាង​ជា​រឿយ​ៗ ។

ថ្ងៃមួយ​ព្រះ​មហា​ក​ស្សបៈ លោក​ចេញពី​និរោធ​សមាបត្តិ​បាន​រំពឹង​ពិចារណា​រក​មនុស្ស​ដែល​គួរ​ទៅ​ជួយ​សង្គ្រោះ ក៏​បានឃើញ​នាង​ទុរគត​នោះ​ដោយ​ជ្រាប​សព្វគ្រប់​ថា បើ​អាត្មាអញ​ទៅ​ដល់ នាង​ទុរគត​នឹង​ប្រគេន​បាយក្តាំង​ដល់​អាត្មាអញ ហើយ​នាង​នឹង​បាន​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ពិតប្រាកដ​។ ព្រះ​មហា​ក​ស្សបៈ​កាលបើ​បាន​ជ្រាប​ដូច្នេះ​ហើយ ក៏​ស្ពាយបាត្រ​និមន្ត​សំដៅ​ទៅ​ទី​ដែល​នាង​ទុគ្គត​ធីតា​នោះ​នៅ​អាស្រ័យ ។

ពេល​និមន្ត​ទៅ​ដល់​ព្រះ​ថេរៈ​បាន​ឈរ​នៅ​ចំពោះ​មុខ​នាង គ្រានោះ​នាង​គិត​ថា ព្រះ​ថេរៈ​អង្គ​នេះ​លោក​និមន្ត​មក​ប្រោស​អញ​ហើយ​តើ អញ​ចំ​ជា​ស្ត្រី​ដែល​មាន​លាភ​សំណាង​ណាស់​ញុំ​ា​ង​សេចក្តី​ជ្រះថ្លា​របស់​នាង​ឱ្យ​កើតឡើង​ពេញ​បេះដូង ដរាប​ដល់​ព្រឺរោម​ព្រឺស្បែក នាង​ក៏​បាន​យក​បាយក្តាំង​មួយ​ដុំ​ដែល​នៅ​ក្នុង​អំបែង ទៅ​ដាក់​ក្នុង​បាត្រ​ព្រះ​មហា​ក​ស្សបៈ ព្រះ​ថេរៈ​កាលបើ​បាន​បាយក្តាំង​ហើយ ក៏​ងាក​មើល​នាយអាយ បំណង​រក​កន្លែង​ឆាន់​។ ពួក​មហាជន​ឃើញ​អាការ​ដូច​នោះ​ហើយ ក៏​នាំ​គ្នា​ក្រាល​អាសនៈ​ប្រគេន​លោក​, លុះ​ឆាន់​ហើយ ក៏​ធ្វើ​ភត្តានុមោទនា​សរសើរ​អានិសង្សទាន​ដោយ​ពិស្តារ រឹងរឹតតែ​ធ្វើ​ឱ្យ​នាង​កាន់តែ​ជ្រះថ្លា​ឥត​ឧបមា ។

សម័យ​ក្រោយមក​នាង​ក៏​បាន​ធ្វើ​មរណកាល​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ជាន់​និម្មានរតី​ទេវលោក បរិបូណ៌​ដោយ​ទិព្វ​សម្បត្តិ មាន​សិរី​ខ្ចាត់​ផុត​ពី​គ្រោះភ័យ​គ្រប់យ៉ាង ។