ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ថា ជំនួយ​ចិន​ពង្រឹង​ឯករាជ​ភាព និង​រក្សា​ធិ​ប​តេ​យ្យ​ប្រទេស​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ២០១៨​ថា ជំនួយ​របស់​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បាន​ជួយ​ដល់​ការ​ពង្រឹង​ឯករាជ្យ​ភាព និង​រក្សា​បាន​ធិ​ប​តេ​យ្យ​នៃ​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ២០១៨​ថា ជំនួយ​របស់​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បាន​ជួយ​ដល់​ការ​ពង្រឹង​ឯករាជ្យ​ភាព និង​រក្សា​បាន​ធិ​ប​តេ​យ្យ​នៃ​ប្រទេស​កម្ពុជា ។

ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ពេល​ទទួល​ជួប​លោក Xiong Bo ឯកអគ្គរដ្ឋទូត​ចិន​ជម្រាបលា​លោក​ឧបនាយករដ្ឋមន្ត្រី​នៅ​ទីស្តីការ​ក្រសួងការបរទេស ។ យោង​តាម​លោក កេ​ត សុ​ផា​ន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ជំនួប​ថា លោក​ទូត​ចិន​បាន​សំដែង​ការ​សោត​ស្តាយ​ដែល​លោក​ត្រូវ​បាន​ចប់​អាណត្តិ​ក្នុង​រយៈពេល​ខ្លី​នៅ​កម្ពុជា តែត្រឹម​រយៈពេល​២​ឆ្នាំ ។ លោក​ទូត​លើក​ឡើង​ថា​«​ក្នុង​រយៈពេល​២​ឆ្នាំ​ខ្ញុំ បាន​សង្កេត​ឃើញ​ថា មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​» ។ ជា​ពិសេស​វិស័យសេដ្ឋកិច្ច​សង្គម​ដែល​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​ក្នុង​កម្រិត​«​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​» ដែល​ជា​គោលនយោបាយ​របស់​ចិន ។ ក្នុង​នោះ​មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​យ៉ាង​មមាញឹក​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​ទូត​ចិន​បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​របស់​លោក​បាន​សម្របសម្រួល​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​បំពេញ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក រហូត​ដល់​ថ្នាក់​ប្រមុខរដ្ឋ ។

កាលពី​ពេល​ថ្មី​នេះ​លោក​ប្រធានាធិបតី​ចិន​ស៊ី​ជិន​ពីង​បាន​រៀបចំ​ការ​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ក្នុង​លក្ខណៈ​ជា​គ្រួសារ​តែ​មួយ​កម្ពុជា​-​ចិន ។ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន បាន​ថ្លែង​តប​ចំពោះ​ការ​លើក​ឡើង​របស់​សម​ភាគី​ចិន​វិញ​ថា លោក​សូម​កោត​ស​សើរ​ចំពោះ​បេសកកម្ម​ការទូត រយៈពេល​២​ឆ្នាំ របស់​លោក (Xiong Bo) នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ ។ ទោះបី​រយៈពេល​ខ្លី​ក្តី តែ​ការ​ចាប់ផ្តើម​នោះ​ចប់​ពេល​ដែល​លោក​ប្រធានាធិបតី​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​លោកនាយ​រដ្ឋមន្ត្រី​ចិន​មក​ចូលរួម​បើក​ប្រជុំ​កំពូល​មេគង្គ​ឡាន​ឆាង​នៅ​កម្ពុជា ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិត្ត​ដែល​បាន​សំរួល​ដល់​ទស្សនកិច្ច​របស់​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ខេត្ត​ណា​ន និង​ក្នុង​ពិព័រណ៍​អាស៊ាន​ចិន​លើក​ទី​១៥ ។ លោក​ថា​«​ខ្ញុំ​សូម​អរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដែល​ជំនួយ​ទាំងនោះ​ក៏​បាន​ពង្រឹង​នូវ​តួនាទី​នយោបាយ​កម្ពុជា​ក្នុង​ការ​រក្សា​នូវ​ឯករាជ្យ និង​អធិបតីភាព​របស់​ខ្លួន » ។ លោក​ថា ឆ្នាំ​២០១៨​នេះ ជា​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ចិន ប្រទេស​ទាំង​ពីរ​បាន​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​មួយ​ចំនួន ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នេះ ដើម្បី​បន្ត​រឹតចំណង​សាមគ្គីភាព​នៃ​ប្រទេស​ទាំង​ពីរ ៕

កែសម្រួលដោយ