ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច ស្រី​ពេជ្រ បាន​ប្តី​នៅ​អា​មេ​រិ​ក មិន​ទាន់​បាន​សញ្ជាតិ​លែង​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទៅ​រស់នៅ​អា​មេ​រិ​ក​ចោលការ​ងារ​សិល្បៈ​កំពុង​តែ​លូតលាស់ អ្នក​នាង​តូច ស្រី​ពេជ្រ រំពឹង​ថា​ជីវិត​ប្តី​ប្រ​ព​ន្ឋ​នឹង​មាន​សេចក្តីសុខ តែ​មិន​បាន​ប៉ុន្មាន​ផង​នាង​បែក​បាក់​គ្នា ។ ទន្ទឹម​លេច​លេចលឺ​រឿង​បែកបាក់​នេះ តារា​សម្ដែង​តូច ស្រី​ពេជ្រ…

រាជធានី​ភ្នំពេញ​៖ ទៅ​រស់នៅ​អា​មេ​រិ​ក​ចោលការ​ងារ​សិល្បៈ​កំពុង​តែ​លូតលាស់ អ្នក​នាង​តូច ស្រី​ពេជ្រ រំពឹង​ថា​ជីវិត​ប្តី​ប្រ​ព​ន្ឋ​នឹង​មាន​សេចក្តីសុខ តែ​មិន​បាន​ប៉ុន្មាន​ផង​នាង​បែក​បាក់​គ្នា ។ ទន្ទឹម​លេច​លេចលឺ​រឿង​បែកបាក់​នេះ តារា​សម្ដែង​តូច ស្រី​ពេជ្រ បាន​បង្ហោះ​រូបថត​អោប​ថើប​បុរស​យ៉ាង​ផ្អែមល្ហែម ។

ឃើញ​រូបភាព​នោះ ទស្សនិកជន​នៅ​ក្នុងស្រុក​អបអរ​ដ្បិត​នាង​រកបាន​អ្នក​ស្អំ​បេះដូង​ក្រោយ​​ពី​រង​ការ​ឈឺ​ចុកចាប់​ក្នុង​រឿង​ស្នេហា ហើយ​ខាតបង់​ឱកាស​ប្រឡូក​សិល្បៈ​ដែល​កំពុង​តែ​កាក់កប ។ បុរស​ថ្មី​នោះ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ទេ ។ រូបថត​ដែល​បាន​បង្ហោះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ស្រី​ពេជ្រ ចោទ​ជា​សំនួរ​នៅ​លើ​ហ្វេ​សប៑ុ​ក តើ​ជា​គូស្នេហ៍​ថ្មី​ពិតមែន ឬ​យ៉ាងណា ? ទោះជា​យ៉ាងណា​ក្តី​នាង​បាន​ភ្ជាប់​នឹង​ឃ្លា​លើ​រូប​ថា «​សំណ​ប់​ចិត្ត»​ ដែល​រឹតតែ​ធ្វើ​ឲ្យ ម្នាក់​ៗ​យល់​ថា ជា​ស្នេហា​ថ្មី​របស់​នាង​ហើយ ទើប​នាង​ហ៊ាន​បង្ហោះ ដោយ​មិន​ខ្លាច​ភ្នែក​មហាជន​បែប​នេះ ។

នៅ​មិន​ទាន់​ដឹង​ថា បុរស​ដែល​កៀកកើយ​អ្នក​នាង​តូច ស្រី​ពេជ្រ គឺជា​អ្នក​ណា​ឲ្យ​ប្រាកដ​នោះ​ទេ ក្រៅពី​មានការ​ប៉ាន់​ស្មានថា គឺជា​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ដែល​រស់នៅ​រដ្ឋ​ជាមួយ​នាង ក្រោយ​ពេល​នាង​ដាច់ស្រេច​ជាមួយ​ស្វាមី ហើយ​មាន​ដំណឹង​ថា នាង​រើ​ផ្ទះ​បែក​ពី​អតីត​ស្វាមី ទៅ​រស់នៅ​រដ្ឋ​ផ្សេង ។

អ្នកគាំទ្រ​សង្ឃឹមថា តូច ស្រី​ពេជ្រ នឹង​បញ្ជាក់​ឲ្យ​ប្រាកដ​ថា តើ​បុរស​ដែល​អ្នក​នាង​ថត​កៀកកើយ​នោះ ជា​គូស្នេហ៍​ថ្មី ឬ​គ្រាន់តែ​ថត​លេង​ដើម្បី​ឲ្យ​មានការ​យល់​ច្រឡំ ។

តារា​សម្ដែង​អ្នក​នាង​តូច ស្រី​ពេជ្រ បាន​បែកបាក់​ស្វាមី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក តែ​នាង និង​ស្វាមី​នៅ​រាប់អាន​គ្នា​ដើម្បី​កូនស្រី និង​ដើម្បី​កុំ​ឲ្យ​មានរឿង​ចម្រូងចម្រាស​ណាមួយ ដែល​នាំ​ឲ្យ​ខ្ចរខ្ចាយ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ ។ មាន​ប្រភព​បញ្ជាក់​ថា តារា​ស្រី​រូប​នេះ​សម្រេចចិត្ត​បែកបាក់​ស្វាមី គឺ​បន្ទាប់​ពី​នាង និង​ស្វាមី មានរឿង​មិន​ចុះសម្រុង​នឹង​គ្នា​ច្រើន ព្រម​ជាមួយនឹង​គម្លាត​ការងារ​រៀងខ្លួន ធ្វើ​ឲ្យ​គូស្នេហ៍​របស់​អ្នក​នាង កាន់តែ​ឆ្ងាយ​មនោ​សញ្ចេតនា​ពី​គ្នា ។

ម្យ៉ាង​ហេតុផល​ជីវិត​រស់នៅ​លើ​ទឹកដី​ថ្មី ដែល​មិន​ឲ្យ​នាង​ស៊ាំ​នឹង​បរិយាកាស​ដែល​ប្ដី​ផ្សេង​ប្រពន្ធ​ផ្សេង ដូច​ខ្វះ​ភាព​កក់ក្ដៅ​នោះ​ផង ទើប​ធ្វើ​ឲ្យ​នាង​កាន់តែ​មាន​អារម្មណ៍​តូចចិត្ត ។ សភាព​ខ្វែងគំនិត​ក៏​តម្រូវ​ឲ្យ​នាង​សុំ​បែក​ស្វាមី ដោយ​សន្តិវិធី ។

អ្នក​នាង​តូច ស្រី​ពេជ្រ និង​ស្វាមី ត្រូវ​គេ​ទម្លាយ​ថា នៅ​មិន​ទាន់​សម្រេចចិត្ត​ប្ដឹង​លែងលះ​ដល់​ប្រព័ន្ធ​តុលាការ​នៅឡើយ​ទេ ដោយសារ​តែ​ស្វាមី​នាង ចង់​ទទួល​បាន​លិខិតផ្លូវការ ដែល​អាច​រស់នៅ​លើ​ទឹកដី​១​អា​មេ​រិ​កដោយ​ស្របច្បាប់​សិន ទើប​សម្រេចចិត្ត​លែង​គ្នា​ដល់​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ