ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ច្រានចោល​គម្រោង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​បាន​ច្រានចោល​គម្រោង​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ហើយ​ប្រហែលជា​មិន​ចរចា​រហូត​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សហរដ្ឋអាមេរិក​នៅ​ខែវិច្ឆិកា ខាង​មុខ​នេះ ។ ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង ខណៈ​ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​(Donald…

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​បាន​ច្រានចោល​គម្រោង​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ហើយ​ប្រហែលជា​មិន​ចរចា​រហូត​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សហរដ្ឋអាមេរិក​នៅ​ខែវិច្ឆិកា ខាង​មុខ​នេះ ។

ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង ខណៈ​ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​(Donald Trump) ឲ្យ​សញ្ញា​ថា លោក​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​ឥទ្ធិពល​អវិជ្ជមាន​លើ​សេដ្ឋកិច្ច​អា​មេ​រិ​ក ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ។

ប៉ុន្មាន​ម៉ោង​មុន​ពេល​មាន​សេចក្តីរាយការណ៍​ពី​ការ​សម្រេចចិត្ត​នេះ មន្ត្រី​ថ្នាក់ខ្ពស់​របស់​សហរដ្ឋអាមេរិក​ម្នាក់​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា លោក​ប្រធានាធិបតី​គិត​ថា​ការ​មិន​ចេញ​សកម្មភាព នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​អតិថិជន ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ពន្ធ​លើ​ផលិតផល​ចិន​ចំនួន​២០០​ប៊ី​លាន​ដុល្លារ​ដែល​នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ចន្ទ​នេះ​ហើយ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ភ្នាក់ងារ​ការពារ​របស់​ប្រទេស​ចិន​និង​អ្នកគ្រប់គ្រង​ទៀត​ផង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ចូលរួម​បង្ក​ឲ្យ​មានការ​ច្រានចោល​លើ​គម្រោង​ចរចា​នេះ ។

គួរ​បញ្ជាក់​ដែរ​ថា លោក​ប្រធានាធិបតី​ត្រាំ​បាន​ដាក់​ពន្ធ​ថ្មី​លើ​ផលិតផល​ចិន និង​គំរាម​ថា​នឹង​ដាក់​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​ចិន​ដាក់​ពន្ធ​ឆ្លើយ​តប​វិញ ។

កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ប្រទេស​ចិន​បាន​និយាយ​ថា ពួក​គេ​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ចំនួន​៦០​ប៊ី​លាន​ដុល្លារ​វិញ​ដែល​នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា គឺ​១​ថ្ងៃក្រោយ​នៃ​ប្រសិទ្ធភាព​ពន្ធ​របស់​អា​មេ​រិ​ក ។

លោក Gao Feng អ្នកនាំពាក្យ​របស់​ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពីដើម​ស​ប្តា​ហ៍​មុន​ថា ពន្ធ​ថ្មី​នេះ​បង្កើត​ជា​ភាព​មិន​ប្រាកដប្រជា​ថ្មី​សម្រាប់​ការ​ចរចា​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ