ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ក្រុមប្រឆាំង​កាន់តែ​ភ្លឺភ្នែកសម្រាប់​ប្រកាស​ជំហរ​ប្រទេស​មហាអំណាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន បាន​អះអាង​ថា ក្រុមប្រឆាំង​កាន់តែ​ភ្លឺភ្នែក​ថែម​ទៀត សម្រាប់​ការ​ប្រកាស​ជំហរ​របស់​ប្រទេស​មហាអំណាច​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដូច​ជា សហភាព​អ៊ឺ​រ៉ុ​ប និង​អា​មេ​រិ​ក​ជាដើម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន បាន​អះអាង​ថា ក្រុមប្រឆាំង​កាន់តែ​ភ្លឺភ្នែក​ថែម​ទៀត សម្រាប់​ការ​ប្រកាស​ជំហរ​របស់​ប្រទេស​មហាអំណាច​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដូច​ជា សហភាព​អ៊ឺ​រ៉ុ​ប និង​អា​មេ​រិ​ក​ជាដើម ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២២ កញ្ញា​យ៉ាង​ដូច្នេះ​ថា « នៅ​ពេល​នេះ​ពួក​ប្រឆាំង​កាន់តែ​ភ្លឺភ្នែក​ហើយ ព្រោះ​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​បាន​ថ្លែង​ថា សហគមន៍​អឺរ៉ុប​នៅ​តែ​បន្ត​ធ្វើ​សហប្រតិបត្តិការ​ជា មួយ​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី​» ។ លោក​បាន​បន្ត​ថា លោក​ទូត​ថ្លែង​បែប​នេះ គ្មាន​ភាព​ខុស​គ្នា​ទេ រវាង​សហភាព​អឺរ៉ុប និង​សមាជិក​របស់​ខ្លួន ចំពោះ​ជំហរ​គាំទ្រ​រាជរដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​កម្ពុជា និង​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ​នោះ​ទេ ។

រឿង​ទាំង​អស់នោះ​បាន​ថ្លែង​នៅ​ក្នុង​ការ​បន្ត​គាំទ្រ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ។ ពិសេស​នៅ​ពេល​ថ្មី​ៗ​នេះ​សហគមន៍​អឺរ៉ុប និង​សមាជិក​សហគមន៍​បាន​គាំទ្រ​កម្ពុជា​យ៉ាង​ខ្លាំង និង​បាន​ផ្តល់​ថវិកា​ប្រមាណ​៤១០​លាន​អឺ​រូ សម្រាប់​រយៈពេល​៧​ឆ្នាំ​ផង​ដែរ ។ ថវិកា​នេះ​បាន​ជួយ​ដល់​ជំនួយ​ឥត​សំណង​ផង​ដែរ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​កាន់​តំបន់​អឺរ៉ុប​ទាំងអស់ លើកលែងតែ​អាវុធ ។ លោក​បន្ថែម​ថា កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ទាំង​អស់នេះ​ដូច​វិស័យ​ផ្សេង​ៗ​ដែល​បានឃើញ​ការ​នាំ​ចេញ​វិស័យ​សម្លៀក​បំពាក់​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ ។ អ្វី​ៗ​ដែល​បាន​ជួយ​កម្ពុជា គឺ​ទាក់ទង​នឹង​ការ​លើកកម្ពស់ និង​ជំរុញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

លោក​បាន​គូសបញ្ជាក់​ថា «​គោលបំណង​នៃ​ការ​បង្កើត​ឲ្យ​មាន​ប្រតិភូ​សហភាព​អឺរ៉ុប​ដែល​មាន​រូប​លោក​ជា​ឯកអគ្គរដ្ឋទូត គឺ​បញ្ជាក់​ថា យើង​មាន​សម្លេង​តែ​មួយ​ក្នុង​បណ្តា​ប្រទេស​របស់​សហភាព​អឺរ៉ុប ។ សហភាព​អឺរ៉ុប​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដដែល​ដូច​កន្លង​មក ដើម្បី​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល​» ។ លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​ចំពោះ​ខ្លឹមសារ​នៃ​ជំហរ​របស់​សហភាព​អឺរ៉ុប​ខាងលើ​នេះ តើ​ពួក​ឧទ្ទាម​ក្រៅច្បាប់ និង​កាក​សំណល់​នៃ​អតីត​បក្ស​ប្រឆាំង​មានអី​ត្រូវ​តវ៉ា​ទៀត​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ពី​មហាអំណាច​រដ្ឋ​អា​មេ​រិ​ក​ក្នុង​ធ្វើការ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា «​នៅ​ពេល​ថ្មី​ៗ​កន្លង​មកនេះ លោក​ប្រធានាធិបតី​ស .​រ​. អា ដូ​ណា​ល់​ត្រាំ​បាន​ជួប​ទទួល​សារ​តាំងពី​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ។ ការ​យល់ព្រម​ទទួល​សារ​តាំងពី​ឯកអគ្គរាជទូត​កម្ពុជា​ដោយ​លោក​ប្រធានាធិបតី​ថាស​.​រ​.​អា​មាន​ន័យ​ថា ស​.​រ​.​អា​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នេះ យ៉ាង​ពិតប្រាកដ​»​។

លោក​បាន​បន្ត​ថា បើ​ស​.​រ​.​អា ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នេះ​ក៏​មាន​ន័យ ថា ស​.​រ​.​អា​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ដែរ ។ ហើយ​បើ​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ក៏​មាន​ន័យ​ថា ស​.​រ​.​អា​ក៏​ទទួលស្គាល់​ដំណើរការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨​នោះ​ផង​ដែរ និង​ដោយ​ស្វ័យប្រវត្តិ ។ ដូច្នេះ​មិនបាច់​ឆ្ងល់​ទេ ស​.​រ​.​អា ទទួលស្គាល់​ការ​បោះ​ឆ្នោត​ហើយ ។ ហេតុនេះ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គឺជា​ការ​បោះ​ឆ្នោត​ពិតប្រាកដ​មិនមែន​ក្លែងក្លាយ​ដូច​ពួក​ឧទ្ទាម​ក្រៅច្បាប់ និយាយ​នោះ​ទេ ។ ឥឡូវ​នៅ​ក្លែងក្លាយ​ស្អី​ទៀត បើ​ចៅហ្វាយនាយ​ទទួលស្គាល់​ហើយ​នោះ ។
សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​អតីត​មេ​បក្ស​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី បាន​អះអាង​សហគមន៍​អ៊ឺ​រ៉ុ​ប​នឹង​ដាក់​ទណ្ឌ​កម្ពុជា​ផ្នែក​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ