ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​វិស្វករ​ ៖ គិតគូរ​ពី​ថាមពល​កកើត​ឡើង​វិញ ដើម្បី​ការ​អភិវឌ្ឍ

5 ឆ្នាំ មុន

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ ប្រធាន​វិស្វករ​មក​ពី​នាយកដ្ឋាន​ថាមពល​កកើត​ឡើង​វិញ​ និង​រោងចក្រ​ថាមពល​វា​រី​អគ្គិសនី ដែល​ស្ថិត​ក្រោម​ក្រសួង​អគ្គិសនី និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ក្រសួង​កំពុង​តែ​ព្រាង​ច្បាប់​សម្រាប់​គ្រប់គ្រង​ថាមពល​កកើត​ឡើង​វិញ ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ ។…

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ ប្រធាន​វិស្វករ​មក​ពី​នាយកដ្ឋាន​ថាមពល​កកើត​ឡើង​វិញ​ និង​រោងចក្រ​ថាមពល​វា​រី​អគ្គិសនី ដែល​ស្ថិត​ក្រោម​ក្រសួង​អគ្គិសនី និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ក្រសួង​កំពុង​តែ​ព្រាង​ច្បាប់​សម្រាប់​គ្រប់គ្រង​ថាមពល​កកើត​ឡើង​វិញ ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ ។

លោក Maung Maung Kyaw ប្រធាន​វិស្វករ​រូប​នេះ​បាន​បន្ដ​ថា ក្រសួង​មាន​គោលដៅ​ផលិត​៨%​នៃ​ថាមពល​អគ្គិសនី​របស់​ប្រទេស តាម​រយៈ​ប្រភព​ថាមពល​កកើត​ឡើង​វិញ​នៅ​ត្រឹម​ឆ្នាំ​២០២១ ហើយ​នៅ​ឆ្នាំ​២០២៥ គោលដៅ​គិត​ទុក​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​ត្រូវ​មាន​១២%​នៃ​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស ត្រូវ​បាន​យក​មក​ពី​ប្រភព​ថាមពល​អាច​កកើត​ឡើង​វិញ ។

លោក Maung Maung Kyaw បន្ដ​ថា ៖« យើង​មាន​ធនធានធម្មជាតិ​ជា​ច្រើន​ដូច​ជា​ថាម​ពលព្រះអាទិត្យ និង​ខ្យល់ ។ អ្វី​ដែល​ខ្វះ​គឺ​ច្បាប់​គ្រប់គ្រង​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​។ បើ​គ្មាន​ច្បាប់​ទេ វិនិយោគិន​មិន​ត្រូវ​បានការ​ពារ ទេ ហើយ​យើង​មិន​មាន​ប្រព័ន្ធ​ផ្តល់​ការ​លើកទឹកចិត្ត​សម្រាប់​ពួក​គេ​នោះ​ឡើយ »​។

លោក​បាន​បន្ថែម​ថា ៖« យើង​យល់​ពី​ស្ថានភាព ហើយនឹង​ព្យាយាម​អនុម័ត​ច្បាប់ ដើម្បី​គ្រប់គ្រង​ថាមពល​កកើត​ឡើង​វិញ ក្នុង​គោលបំណង​ព​ន្លឿ​ន​ការ​អភិវឌ្ឍ »​។

តាម​ប្រសាសន៍​របស់​លោក​ប្រធាន​វិស្វករ​ខាងលើ រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​នឹង​ផ្តល់​អាទិ​ភាព​ដល់​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ​ជា​មុន​សិន ទើប​គិតគូរ​ពី​ថាមពលខ្យល់​ជា​ក្រោយ​បន្ទាប់​ទៀត ។

នៅ​លើ​ផ្នែក​ប្រភព​ថាមពល​ពន្លឺព្រះអាទិត្យ បច្ចុប្បន្ន​រដ្ឋ​កំពុង​សាងសង់​រោងចក្រ​មួយ​នៅ​មីន​ប៊ូ តំបន់​ម៉ា​វៀ ដែល​នឹង​មាន​លទ្ធភាព​បង្កើត​ថាមពល​អគ្គិសនី​១៧០​មេ​ហ្កា​វ៉ា​ត់ នៅ​ពេល​វា​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​នៅ​ខែកុម្ភៈ​ឆ្នាំ​ក្រោយ​នេះ​។ រោងចក្រ​ន​នេះ​គឺជា​រោង​ចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

លោក Maung Maung Kyaw បាន​និយាយ​ថា រោងចក្រ​ថាមពលព្រះអាទិត្យ​ពីរ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​សាងសង់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ រោងចក្រ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ទីក្រុង Myingyan និង Wundwin នៅ​ក្នុង​តំបន់​Mandalay ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​សមត្ថភាព​ផលិត​អគ្គិសនី​១៥០​មេ​ហ្កា​វ៉ាត់។

ទន្ទឹម​នឹង​នេះ​ដែរ កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​ជាមួយ​សាជីវកម្ម Three Gorges របស់​ប្រទេស​ចិន ដើម្បី​អភិវឌ្ឍន៍ គម្រោង​ថាមពលខ្យល់​៣០​មេ​ហ្កា​វ៉ា​ត់​នៅ Chaung Thar ក្នុង​តំបន់ Ayeyarwaddy ។ វា​នឹង​ក្លាយជា​គម្រោង​ផលិត​ថាមពលខ្យល់​ដំបូង​គេ​នៅ​មី​យ៉ា​ន់​ម៉ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ