ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាជួួ​យនាង​ដែលប៉ងបញ្ចប់ជីវិតលើ​ស្ពាន​​ស្ទឹង​សង្កែ…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​ពី​កម្លាំង​កងរាជអាវុធហត្ថ​បានឱ្យ​​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ព្យាយាម​លោត​ទឹក​​សម្លាប់​ខ្លួន នៅ​វេលា​ម៉ោង​០៧ និង១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ កញ្ញា នេះ​ នៅ​ត្រង់​ចំណុច​លើ​ស្ពានថ្ម​ថ្មី​​ស្ទឹង​សង្កែ ​​ក្នុងភូមិ​រត​នៈ…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​ពី​កម្លាំង​កងរាជអាវុធហត្ថ​បានឱ្យ​​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ព្យាយាម​លោត​ទឹក​​សម្លាប់​ខ្លួន នៅ​វេលា​ម៉ោង​០៧ និង១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ កញ្ញា នេះ​ នៅ​ត្រង់​ចំណុច​លើ​ស្ពានថ្ម​ថ្មី​​ស្ទឹង​សង្កែ ​​ក្នុងភូមិ​រត​នៈ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង តែ​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់​ដំបង និង​ប្រជាពលរដ្ឋ​ជួយ​អន្តរា​គម​ន៍​​សង្គ្រោះ​ទាន់​​ពេល​។

សេចក្តីរាយការណ៍បន្តថា ស្ត្រី​ដែល​ប៉ុនប៉ង​លោត​ទឹក​​​សម្លាប់​ខ្លួន​នេះ​ ឈ្មោះ​គឹ​ម ស្រី​នូ ហៅណា ​អាយុ​២០​ឆ្នាំ មុខរប​រ​ម៉ាស្សា រស់នៅ​ភូមិ​ស្មាច់ ឃុំ​ស្មាច់ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ស្ត្រី​រូប​នេះ​ ត្រូវ​គេ​ប្រទះ​ឃើញ​ដើរទៅ​លើ​ស្ពាន ហើយ​បាន​ព្យាយាម​លោតទឹក​ស្ទឹង​សង្កែ ទើបត្រូវ​កន្លង​កង​រាជអាវុធហត្ថ​ក្រុង និង​ពលរដ្ឋ​ជួយ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​ដែរ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ ​កម្លាំង​បាន​នាំ​ស្ត្រី​រូប​នេះ​ ទៅ​សាកសួរ​អំពី​រឿង​រ៉ាវហើយ តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​។ ប៉ុន្តែ​មតិ​មួយ​ចំនួន​​បាន​និយាយ​ថា ស្ត្រី​រូប​នេះ​ទំនង​អាច​មាន​វិបត្តិ​អ្វីមួយ ទើប​សម្រេចចិត្ត​ប៉ុនប៉ង ​ធ្វើ​អត្តឃាត​បែប​នេះ​ ។

អត្ថបទសរសេរ ដោយ