ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ប៉ោម​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើនស្មាន​មិន​ដល់

5 ឆ្នាំ មុន

អត្ថប្រយោជន៍​នៃ​ការ​ពិសា​ផ្លែ​ប៉ោម​ក្នុង​រយៈពេល​យូរ ។ តើ​មាន​អ្វី​ខ្លះទៅ ? ក្នុង​​ផ្លែ​ប៉ោម មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​ក្រពះ និង​ពោះវៀន​អ្នក​មិន​ឲ្យ​មាន​បញ្ហា​​ឡើយ ។ ដូចនេះ​វា​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​ជំងឺ​ក្រពះ និង​ពោះវៀន​បាន។…

អត្ថប្រយោជន៍​នៃ​ការ​ពិសា​ផ្លែ​ប៉ោម​ក្នុង​រយៈពេល​យូរ ។ តើ​មាន​អ្វី​ខ្លះទៅ ?

ក្នុង​​ផ្លែ​ប៉ោម មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​ក្រពះ និង​ពោះវៀន​អ្នក​មិន​ឲ្យ​មាន​បញ្ហា​​ឡើយ ។ ដូចនេះ​វា​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​ជំងឺ​ក្រពះ និង​ពោះវៀន​បាន។

នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ច្រើន វា​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក ដោយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​មិន​ងាយ​បុក​ឡើង​មក​ឡើយ ។ ដូចនេះ អ្នក​អាច​ជ្រើសរើស​ផ្លែ​ប៉ោម​មក​បរិភោគ​បាន។

ប្រសិនជា​អ្នក​ចង់​មាន​រាង​ស្អាត អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​បាន ។ វា​នឹង​ជួយ​រក្សា​រាង​អ្នក​ឲ្យ​ស្អាត​ដូចដែល​អ្នក​ប្រាថ្នា ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ស្រក​បាន​តាម​ចិត្ត​អ្នក ។

ចំពោះ​អ្នក​ដែល​មាន​អាការ​ខ្វះ​ឈាម ផ្លែ​ប៉ោម​អាច​ជួយ​អ្នក​បាន ។ វា​នឹង​ជួយ​ប៉ូវ​ឈាម​អ្នក​មក​វិញ​ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​រួច ។

ផ្លែ​ប៉ោម​នឹង​អាច​ជួយ​ការពារ​បេះដូង​អ្នក ដោយ​ធ្វើ​ឲ្យ​បេះដូង​អ្នក​មិន​ងាយ​ជួបនឹង​បញ្ហា​ឡើយ ។ ម្យ៉ាងទៀត វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​សរសៃឈាម​អ្នក​កក​រឹង​នោះ​ទេ ។ ដូចនេះ​អ្នក​នឹង​មិន​ងាយ​ប្រទះ​នឹង​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ឡើយ ។

ក្រោយ​ពេល​ដែល​អ្នក​ពិសារ​ផ្លែ​ប៉ោម​រួច វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា​ជាង​មុន ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ចាស់​ឡើយ មិនបាច់​ប្រើ​ឡេ​ក៏​អាច​សបាន​ដែរ ។

ផ្លែ​ប៉ោម នឹង​ជួយ​ការពារ​អ្នក​មិន​ឲ្យ​មាន​អាកា​រៈពុក​ឆ្អឹង​នោះ​ទេ ព្រោះ​វា​អាច​ជួយ​ស្រូប​យកជាតិ​កាល់ស្យូម​ទាំងឡាយ ដោយ​ការពារ​ឲ្យ​ឆ្អឹង​អ្នក​រឹង​មាំ​តែ​ម្តង ។

ចំពោះ​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ច្រើន កាឡូរី​ដែល​មាន​ក្នុង​រាង​កាយ​នឹង​ចុះ​ទាប ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​លើស​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ឡើយ ។ ដូចនេះ​អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម​ឲ្យ​ច្រើន​បាន ព្រោះ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព​អ្នក (ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ