ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​អ្នក​ទទួលទាន​ទុរេន​មាន​គ្រោះថ្នាក់ គួរ​ប្រយ័ត្ន!!!

5 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ញ៉ាំ​ទុរេន​ខ្លាំង​ណាស់ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​មាន​មនុស្ស​​មួយ​ចំនួន​មិន​អាច​ពិសា​បាន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព ។ តើនរ​ណាខ្លះ​ដែល​មិន​អាច​ញ៉ាំ​បាន​នោះ ? 1.​អ្នក​ដែល​មាន​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម គឺ​មិន​អាច​ញ៉ាំ​បាន​ឡើយ ព្រោះ​ប្រសិនជា​អ្នក​ពិសា…

មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ញ៉ាំ​ទុរេន​ខ្លាំង​ណាស់ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​មាន​មនុស្ស​​មួយ​ចំនួន​មិន​អាច​ពិសា​បាន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព ។ តើនរ​ណាខ្លះ​ដែល​មិន​អាច​ញ៉ាំ​បាន​នោះ ?

1.​អ្នក​ដែល​មាន​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម គឺ​មិន​អាច​ញ៉ាំ​បាន​ឡើយ ព្រោះ​ប្រសិនជា​អ្នក​ពិសា វា​អាច​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​ផ្ទុះ​បាន​បើ​ធ្ងន់ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​ស្ទះ​បាន​ដែរ ម្យ៉ាងទៀត​អ្នក​ដែល​មាន​ជំងឺ​ខ្យល់គ​ក៏​មិន​អាច​ញ៉ាំ​បានដែរ ។

2.​អ្នក​ដែល​មាន​ជំងឺ​ក្រលៀន និង​បេះដូង​គឺ​មិន​អាច​ពិសា​បាន​ឡើយ ព្រោះ​នៅ​ក្នុង​ទុរេន​នេះ​មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ណាស់ ។

3.​អ្នក​ដែល​មាន​ជំងឺ​ស្បែក រលាក​បំពង់ក និង​ជំងឺហឺត​គឺ​មិន​សក្តិ​សម​ក្នុង​ការ​ញ៉ាំ​ផ្លែ​ទុរេន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់​ក្រោយ​ពេល​ដែល​ពិសា​រួច ។

4.​អ្នក​ដែល​ឆាប់​មាន​អាការ​ក្តៅ​ក្នុង ផ្តាសាយ ឈឺបំពង់ក និង​ក្អក​ក៏​មិន​អាច​ញ៉ាំ​បាន​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់​ជាង​មុន​ទៅ​ទៀត​ដែល​ពិបាក​ក្នុង​ការ​ព្យាបាល​ (ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ