ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ លោកិយ​គ្មាន​យុត្តិធម៌​ទេ អ្នក​ខ្លាំង​ឈ្នះ អ្នក​ខ្សោយ​ចាញ់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា នៅ​លើ​លោក​នេះ​គ្មាន​យុត្តិធម៌​សម្រាប់​អ្នក​ខ្សោយ​នោះ​ទេ គឺ​អ្នក​ខ្លាំង​ឈ្នះ អ្នក​ខ្សោយ​ចាញ់ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា នៅ​លើ​លោក​នេះ​គ្មាន​យុត្តិធម៌​សម្រាប់​អ្នក​ខ្សោយ​នោះ​ទេ គឺ​អ្នក​ខ្លាំង​ឈ្នះ អ្នក​ខ្សោយ​ចាញ់ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​បែប​នេះ បន្ទាប់ពី​សហរដ្ឋអាមេរិក​គំរាម​ដល់​ចៅក្រម​ស៊ើបសួរតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​ចង់​ស៊ើបអង្កេត​លើ​បទល្មើស​ឧក្រិដ្ឋ​នៅ​សហរដ្ឋអាមេរិក ។ មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រាប់​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា នៅ​ខេត្តកំពង់ស្ពឺ សម្តេច​តេ​ជា​បាន​លើកឡើង​ថា នៅ​សហរដ្ឋអាមេរិក​ក៏​មានការ​ដាក់ខ្នោះ​តំណាងរាស្ត្រ​ទាំ​មាន​អភ័យឯកសិទ្ធិ​ដែរ ។

សម្តេច​តេ​ជោ​ថ្លែង​ថា​៖ «​ស្រុក​អា​មេ​រិ​ក ប៉ូលិ​សវាយ​ខ្នោះ​តំណាងរាស្ត្រ​ដែល​តវ៉ា​លោក​ត្រាំប្រធានាធិបតី​អា​មេ​រិ​ក​ហើយ​បិទផ្លូវ វាយ​ខ្នោះ​តំណាងរាស្ត្រ ព្រោះ​មក​បិទផ្លូវ​ខុសច្បាប់ ។ នៅ​អា​មេ​រិ​ក​គេ​វាយ​ខ្នោះ​តំណាងរាស្ត្រ​ត្រូវ​ច្បាប់តែ​នៅ​ខ្មែរ វាយ​ខ្នោះ​តំណាងរាស្ត្រ​ខុសច្បាប់ »​។ សម្តេច​តេ​ជោ​ថ្លែង​ទៀត​ថា ក្នុង​ខណៈ​ដែលសម្តេច​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កន្លង​មក ស្រាប់តែ​អា​មេ​រិ​កបាន​គំរាម​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​គំរាម​ចាប់​ចៅក្រម​ណា​ដែល​ហ៊ាន​ស៊ើបអង្កេត​អំពី​បទឧក្រិដ្ឋ​កម្ម​ទាំងអស់ ។
សម្តេច​គូសបញ្ជាក់​ថា «​អុ​ី​ចឹ​ង អា​មេ​រិ​ក​ដើរ​គំរាម​គេ​ទាំងអស់ អា​មេ​រិ​ក​អត់​មាន​អ្វី​ខុស​សោះ ស្រួល​ដែរ ។ គេ​ថា​យើង​បញ្ជា​តុលាការ ហៅ​ថា​តុលាការ​តេ​ឡេ​កុម្ម​ង់ តែ​ដល់​អា​មេ​រិ​ក​គំរាមតុលាការ គំរាម​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទៀត ។ នៅ​តែ​ត្រូវ​ទៀត អី​ុ​ចឹ​ង​នៅ​លើ​លោក​នេះ​យុត្តិធម៌​មិន​ទាន់​មាន​ទេ​! អ្នក​ខ្លាំង​នៅ​តែ​ឈ្នះ អា​ខ្សោយ​នៅ​តែ​ចាញ់​គេ​ហ្នឹង​!» ។

ទោះបី​សហរដ្ឋអាមេរិក​បង្ហាញ​ជំហរ​បងធំ​ទៅ​កាន់​បណ្តា​ប្រទេស​មួយ​ចំនួន​យ៉ាងណា​ក្តី ក៏​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា កម្ពុជា​នៅ​តែ​រក្សា​ឯករាជ្យ អ​ធិ​តេ​យ្យ​ភាព ដោយ​គ្មាន​ប្រទេស​ណាមួយ​មក​រំលោភ​បំពានបាន​ទេ ។

សម្តេច​តេ​ជោ​ថ្លែង​ថា ៖«​គ្មាន​អ្នក​ណា​មក​បញ្ជា​យើង​បាន​ទេ​! ហើយ​បើ​យើង​ឱនក្បាល​មួយពេល ​ជំពាក់​ត្រូវ​ឱន​មួយ​១០០​ដង​ទៀត ។ ខ្ញុំ​មិន​ឱនក្បាល​ដាក់​អ្នក​ណា​ទាំងអស់ និយាយ​ត្រូវធ្វើការ​ជាមួយ​គ្នា និយាយ​មិន​ត្រូវ​ផ្អាក​ទុក​មួយ​កន្លែង បើ​និយាយ​មិន​ត្រូវ​គ្នា​ហើយ និយាយ​ធ្វើ​អ្វី​ទៀត​» ។ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ទៀត​ថា គេ​អាច​ពន្យល់​សម្តេច​បាន ហើយ​សម្តេច​ក៏​ពន្យល់​គេ​បាន​ដែរ ដែល​ជា​ការ​សម​ហេតុ​សម​ផល​ក្នុង​នាម​ប្រទេស​ជា​រដ្ឋ អធិបតេយ្យ ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖ «​អ្នកឯង​ពន្យល់​ខ្ញុំ​ថា​អុ​ី​ចេះ​ៗ!! ខ្ញុំ​ពន្យល់​គេ​ថា​អុ​ី​ចេះ​ៗ!! រដ្ឋ
អធិបតេយ្យ​វា​អុ​ី​ចឹ​ង វា​គ្មាន​អ្នក​ណា​កៀប​អ្នក​ណាទេ​! លើ​លោក​នេះ គ្មាន​អ្នក​ណា​កៀប​អ្នក​ណា​ទេ ។
អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អា​មេ​រិ​ក លោក ជេ​ម សុខ បាន​លើក​ឡើង​ថា
សម្តេច​តេ​ជោ​ក្លាហាន​ក្នុង​ការ​បញ្ចេញមតិ​ទៅ​កាន់បណ្តា​ប្រទេស​មហាអំណាច ខុស​ពី​លោក សម
រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលពូកែ​តែ​បញ្ចេញ​សម្តី​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ