ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​ពីរ​ថ្ងៃ​​ ស្លា.ប់​១៣​នាក់ របួសធ្ងន់​ស្រាល​២០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​កើត​ឡើ​១៨​លើក​(​យប់​៨​លើក​) ស្លាប់​១៣​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៤​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​កើត​ឡើ​១៨​លើក​(​យប់​៨​លើក​) ស្លាប់​១៣​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៤​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​៧​នាក់​, មិន​គោរព​សិទ្ធិ​៧​លើក ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​២​នាក់​, ប្រជែង​១​លើក​,​បត់​គ្រោះថ្នាក់​៤​លើក ស្លាប់​១​នាក់ ។

សរុប​ស្លាប់​១៣​នាក់ : ម៉ូតូ​១៣​នាក់​(​មិន​ពាក់មួក​១២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៤​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​១​នាក់​, រថយន្ត​ធំ​នឹង​ម៉ូតូ​៧​លើក ស្លាប់​១០​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​កង់​១​លើក​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២១​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​៨​គ្រឿង​, ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​, រថយន្ត​តូច​៥​លើក​, រង​យន្ត​ធំ​៥​លើក​, គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​,​ផ្លូវ​ខេត្ត​៨​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​ព្រះ​សីហ​នុ​៤​លើក ស្លាប់​៥​នាក់ (​ស្រី​១​នាក់​) របួស​៦​នាក់​(​ស្រី​២​នាក់​), ភ្នំពេញ​៣​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​ស្រី​១​នាក់​, ខេត្តកំពង់ឆ្នាំង​២​លើក ស្លាប់​១​នាក់ របួស​៤​នាក់​(​ស្រី​១​នាក់​), ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​ស្រី​១​នាក់​, ខេត្តព្រៃវែង​១​លើក ស្លាប់​១​នាក់ និង​ខេត្តសៀមរាប​១​លើក ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ