ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អី​ខ្ចី​ដីគេប្រើ​ហើយ​អត់​សងវិញ​…​មក​ទល់​ឆ្នាំ​២០១៨​នេះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ដូន​អុក​ចំនួន​៥៦​គ្រួសារ បាន​លើក​គ្នា​មក​តវ៉ា​យ៉ាងខ្លាំង ហើយ​​​មាន​បំណង​ចង់​​ទៅ​ដល់​​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់តែម្តង ដើម្បី​​ឱ្យ​ជួយ​​ដោះស្រាយ​​រឿង​ដី​អតីត​ម៉ុង​ខ្មោច ដែល​ភាគី​ខាង​សមាគម​ចិន​បាន​ខ្ចី តែ​មិនបាន​​ប្រគល់​ឱ្យ​​វិញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ដូន​អុក​ចំនួន​៥៦​គ្រួសារ បាន​លើក​គ្នា​មក​តវ៉ា​យ៉ាងខ្លាំង ហើយ​​​មាន​បំណង​ចង់​​ទៅ​ដល់​​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់តែម្តង ដើម្បី​​ឱ្យ​ជួយ​​ដោះស្រាយ​​រឿង​ដី​អតីត​ម៉ុង​ខ្មោច ដែល​ភាគី​ខាង​សមាគម​ចិន​បាន​ខ្ចី តែ​មិនបាន​​ប្រគល់​ឱ្យ​​វិញ ខណៈ​ដែល​ពួក​គាត់​មានទាំង​ឯកសារ​ខ្ចី​របស់​សមាគមចិន​​នោះ​ទៀត​​​ផង ។

ហេតុការណ៍​នេះ ​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោ​ិ៍​សែន​ជ័យ ដែល​ដី​ដែលពួក​​គាត់​សុំ​ឱ្យ​ថ្នាក់លើ​ជួ​ួ​យ​ស្រាយ​នោះ មាន​ទំហំ​១៨​ហិ​កតា​៣០​អា ដែល​ភាគី​​សមាគមចិន ​«​ហុ​ក គាន​»​បាន​ខ្ចី​តាំងពី​ឆ្នាំ​១៩៨៧​មក​ម្លេ​៉ះ ដើម្បី​ខ្ចី​ធ្វើ​ទីតាំង​សម្រួល​ជួសជុល​ម៉ុង​ខ្មោចដែល​បាក់បែក ដោយ​សន្យា​សង​វិញ​តែអត់​ឃើញ​សង ។

បើ​តាម​ពលរដ្ឋ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា រហូត​មក​ដល់​​​​ឆ្នាំ​២០១៨​ នេះ ​ខាង​សមាគម​ចិន​នោះ មិន​បាន​ប្រគល់​ដី​​​​វិញ​ទេ ។ គាត់​បញ្ជាក់​ទៀត​ថា កាលពី​ឆ្នាំ​២០១៥ ពួក​គាត់​បាន​តវ៉ា​ម្តង​រួច​មក​ហើយ ដើម្បី​ទាម​ទារ​ដី​វិញ រហូត​​បាន​​​ឡើង​ដល់​​សាលាក្រុង​ចំនួន​២​ដង និង​ឡើង​ដល់​ខុទ្ទកាល័យ​សម្តេច​២​ដងដែរ​ តែ​មិន​បាន​ទទួលលទ្ធផលអ្វីទាំងអស់​​ ។

ទោះបីជា​យ៉ាងណា ដី​ខាងលើ​ ពួក​គាត់​មិន​បានដឹង​ច្បាស់​ថា តើ​នរណា​ជា​ម្ចាស់ដែលកំពុងកាប់កាប់​​នោះ​ទេ តែគាត់​​ដឹង​ខ្លះ​ៗ​ថា គឺ​ឈ្មោះ​ងោក ប៉ូ​ស៊ី​ម ។ ពលរដ្ឋ​បាន​សំណូមពរ​ទៀត​ថា សូម​​មេត្តា​អ្នក​ដែល​កំពុង​ក្តោប​ដី​​​នេះ ត្រូវ​ចេញ​មុខ​មក​ដោះស្រាយ​ជាមួយ​គាត់​តទល់ កុំ​សំងំ​ទៀតអី  ហើយ​កុំ​អាង​បាន​​ចេញ​មុខនិយាយ​តែ​​ជា​មួយ​​ថ្នាក់លើនោះ ​​ដោយ​គាត់​​មិន​ដឹង​អ្វីទាល់តែ​សោះ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ