ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្នាដៃ​និពន្ធ​បទ​ «​មាន់ស្រែ​» ប្រកាស​ចាកចេញ​ពី​ផលិតកម្ម (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​​ទាំង​ក្នុង ​និង​ក្រៅប្រទេស ​ពិតជា​សប្បាយ​រីករាយ​ជាមួយ​បទ​ «មាន់​ស្រែ​» ច្រៀង​ដោយ​កញ្ញា​ រ៉ា​ប៉ី ​ហើយយនៅ​មិន​ទាន់​ស្គាល់​មុខមាត់​ពិត​របស់​ម្ចាស់​ស្នាដៃ​​និ​ព​ន្ធ​​ផង។​ ប្រែ​ត្រឡប់​មក​វិញ​បែរ​ជា​ទទួល​ដំណឹង​ថា​…

រាជធានី​ភ្នំពេញ ៖ មហាជន​​ទាំង​ក្នុង ​និង​ក្រៅប្រទេស ​ពិតជា​សប្បាយ​រីករាយ​ជាមួយ​បទ​ «មាន់​ស្រែ​» ច្រៀង​ដោយ​កញ្ញា​ រ៉ា​ប៉ី ​ហើយយនៅ​មិន​ទាន់​ស្គាល់​មុខមាត់​ពិត​របស់​ម្ចាស់​ស្នាដៃ​​និ​ព​ន្ធ​​ផង។​ ប្រែ​ត្រឡប់​មក​វិញ​បែរ​ជា​ទទួល​ដំណឹង​ថា​ ម្ចាស់​បទ​នេះ​បាន​​លាលែង​ការ​ងារ​ក្នុង​ផលិតកម្ម​ បង្កើត​បានជា​មូលហេតុ​ និង​ច​ម្ង​ល់​ថា ​តើ​មានរឿង​អ្វី​លោក​ចេញពី​ផលិតកម្ម​ធំ​ចឹ​ង​?

មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ចង្កោម​អ្នកសិល្បៈ​ ក្រោយ​ពី​អ្នកនិពន្ធ​ល្បី​វ័យក្មេង លោក សយ រតនា បាន​ប្រកាស​ចាកចេញ​ពី​ផលិតកម្ម​ថោ​ន រហូត​មាន​អ្នកចោទ​សួរ​ថា​ព្រោះតែ​កើប​លុយ​បាន​ក្រាស់ក្រែល​ពី​បទ​ល្បីឈ្មោះ​ «​មាន់​ស្រែ​» ទេ​ដឹង ​បានជា​អ្នកនិពន្ធ​រូប​នេះ​ស្កប់ស្កល់​លែង​ចង់​បន្តការងារ​ទៅ​ទៀត​នោះ​។

អ្នកនិពន្ធ​ សយ រតនា បាន​ក្លាយជា​អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម​ថោ​ន​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ តាម​រយៈ​ការ​ប្រកួតប្រជែង​សមត្ថភាព​ដែល​ធ្វើ​ឡើង​ដោយ​ផលិតកម្ម​ខាងលើ​។ លោក​​​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ចង្កោម​អ្នកចម្រៀង​ក្រោយ​ពី​ស្នាដៃ​និពន្ធ​បទ​ចម្រៀងរ​បស់​លោក​ចាប់ផ្តើម​មានការ​គាំទ្រ​ច្រើន ទោះជា​យ៉ាងណា​មិន​មាន​មហាជន​ភាគច្រើន​ចាប់អារម្មណ៍​ទៅ​លើ​ឈ្មោះ​អ្នកនិពន្ធ​នោះ​ទេ​។

នៅ​លើ​គេហទំព័រ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ​រូប​នេះ​បាន​ប្រកាស​ថា ​លោក​បាន​សម្រេចចិត្ត​ចាក​​ចេញពី​ផលិតកម្ម​ថោ​ន ដើម្បី​បន្ត និង​បញ្ចប់​ការ​សិក្សា ហើយ​បទ​ចម្រៀង​ដែល​លោក​​​ធ្លាប់​បាន​និពន្ធ​ឲ្យ​ស្ទើរ​គ្រប់​គ្នា​ក្នុង​ផលិតកម្ម​ថោ​ន​ច្រៀង​ មាន​មិន​ក្រោម​៥០​បទ​នោះ​ទេ ហើយ​បទ​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​មាន​ដូច​ជា​បទ​ «​កូ​លាប​ពុល​ដី​» ​ដែល​ច្រៀង​ដោយ​លោក ​កែវ វាសនា បទ​«​បំពេរ​ម្តាយ​»​របស់​កញ្ញា មាស សុខ​សោភា បទ​«​អ្នក​ណា​ឲ្យ​អូន​ទៅ​»​របស់​លោក ខេ​ម បទ «​មាន់​ស្រែ​» និង​បទ«​លុយ​លុយ​» របស់​កញ្ញា រ៉ា​ប៊ី​ជាដើម​។

ក្រោយ​ការ​ប្រកាស​ចាកចេញ​មានការ​លើក​ឡើង​ផ្ទុយ​គ្នា​ជា​ច្រើន​ក្នុង​ចង្កោម​អ្នកសិល្បៈ​រហូត​មាន​អ្នក​លើក​ឡើង​ថា ​ការ​ចាកចេញ​របស់​គាត់​អាច​ជា​ការ​អន់ចិត្ត​នឹង​ផលិតកម្ម ខណៈ​​ដែល​មានការ​លើក​ឡើង​បណ្តាល​មក​ពី​អ្នកនិពន្ធ​រូប​នេះ​កើប​លុយ​បាន​ក្រាស់​ក្រែល​​ពី​បទ​ចម្រៀង​ល្បីៗ​ទាំងនោះ​ឬ?

ទំនាក់ទំនង​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនិពន្ធ​រូប​នេះ​មិន​ទាន់​បាន​នៅឡើយ ប៉ុន្តែ​ថ្មី​ៗ​នេះ​​គេ​បានឃើញ​វត្តមាន​អ្នកនិពន្ធ​រូប​នេះ​ចេញ​មុខ​បម្រើ​ការងារ​ក្នុង​អង្គការ IKARE រួម​ទាំង​​បាន​ច្រៀង​បទ​ចម្រៀង​រួម​គ្នា​ជាមួយ​អ្នកចម្រៀង​មួយ​ចំនួន​ទៀត​ផង​ដែរ​។

តារាចម្រៀង​ម្នាក់​ដែល​ជិតដិត​នឹង​អ្នកនិពន្ធ​ សយ រតនា បាន​ទម្លាយ​ថា ​មានរឿង​ហួស​ចិត្ត​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​អ្នកនិពន្ធ​រូប​នេះ​ចាក​ចេញពី​ថោ​ន បូក​រួម​ទាំង​មិន​ទទួល​បាន​ការ​លើកទឹកចិត្ត និង​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ មិន​សាក​សម​ទៅ​នឹង​ទំហំ​ការងារ និង​​សមត្ថភាព​។

ប្រភព​បន្ត​ថា អ្នកនិពន្ធ​រូប​នេះ​អាច​នឹង​កំពុង​រារែក​ក្នុង​ការ​សម្រេចចិត្ត​ចូល​ផលិតកម្ម​ផ្សេង ប៉ុន្តែ​គាត់​បាន​ប្រកាស​ថា​ នៅ​តែ​ទទួលយក​ការ​និពន្ធ​ឲ្យ​គ្រប់​តារាចម្រៀង ដោយ​ការ​​ធ្វើ​ជា​អ្នកនិពន្ធ​ឯករាជ​ផង​ដែរ​។ ប្រភព​បន្ត​ថា អ្នក​ពន្ធ​មិនសូវ​បាន​គេ​ស្គាល់​ដូច​តារា​ចម្រៀង​ទេ ហើយ​បើ​ទោះបីជា​បទ​ចម្រៀង​ល្បី តារាចម្រៀង​កើប​លុយ​ក្រាស់ក្រែល​ប៉ុណ្ណា​​ក៏​កម្រ​នឹង​គេ​នឹកឃើញ ​ដែល​ពេល​ខ្លះ​គ្មាន​សូ​ម្បី​តែ​ការ​លើកទឹកចិត្ត​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Town Production

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ