ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​បើក​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ដោយ​យោង​តាម​បទបញ្ជា​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកណ្តាល និង​មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក វ៉ិ​ត ធា​រិ​ទ្ធ…

ខេត្តកណ្ដាល ៖ ដោយ​យោង​តាម​បទបញ្ជា​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកណ្តាល និង​មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល នា​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ល្វាឯម ដឹកនាំ​ដោយ​លោក​អភិបាលរង​ស្រុក បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​លើ​ផ្ទៃ​បឹង​វាល​សំណាប ស្ថិត​ក្នុង​ឃុំ​ពាម​ឧកញ៉ា​អុង ឃុំ​សារិកាកែវ និង​ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

លោក ជុំ សុវណ្ណ នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​កម្លាំង​ប្រើប្រាស់​មធ្យោបាយ​ទូក​ស្មាច់​យី​ខេ ម៉ាស៊ីន​ចំនួន​១០​គ្រឿង ហើយ​ជា​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​ពេញ​មួយ​ថ្ងៃ កម្លាំង​រឹបអូស​បាន​វត្ថុ​តាង​សរុប រួម​មាន​៖ លូ​ស្បៃ មុង​ចំនួន​២២០​មាត់​លូ​, ព្រួល​ស្បៃ​មុង​ប្រវែង​២.២២២​ម៉ែត្រ​, បង្គោល​ឫស្សី​តូច​ធំ​ចំនួន ១.១១០​ដើម និង​បាន​រំដោះ​លែង​កូន​ត្រី​ចម្រុះ​ឲ្យ​មាន​សេរីភាព​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន ៣៦០​គីឡូក្រាម​។ ចំពោះ​វត្ថុ​តាង​ដែល​រឹបអូស​បាន​ត្រូវ​គណៈ​ក​ម្មា​ការ​ចម្រុះ​ធ្វើ​ពិធី​ដុត​ក​ម្ចេ​ច​ចោល នៅ​នឹង​កន្លែង​ដី​ទីទួល​ផង​ដែរ​៕
https://www.youtube.com/watch?v=UVJGg2FQ0bk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ