ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ក្មេង​ស្រី​តូច​១៥​ដង​រហូត​មាន​ផ្ទៃពោះ តែ​ម្តាយ​ក្មេង​បែរជា​…

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អាច​នឹង​ត្រូវ​ជាប់​ពន្ធនា​គារ​១៦០​ឆ្នាំ ដោយសារ​តែ​រំលោភ​ក្មេង​មិន​គ្រប់​អាយុ រហូត​ទាល់តែ​មានកូន​។ Nicholas Deon…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អាច​នឹង​ត្រូវ​ជាប់​ពន្ធនា​គារ​១៦០​ឆ្នាំ ដោយសារ​តែ​រំលោភ​ក្មេង​មិន​គ្រប់​អាយុ រហូត​ទាល់តែ​មានកូន​។

Nicholas Deon Thrash ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាងតិច​១៣២​ឆ្នាំ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ក្រោយ​ពី​រក​ឃើញ​ថា បាន​រំលោភ​កូនស្រី​អាយុ​១០​ឆ្នាំ​របស់​មិត្ត​ស្រី​ខ្លួន​ចំនួន​យ៉ាង​ហោច​ណាស់​១៥​ដង ដែល​ចាប់ផ្តើម​តាំងពី​នឹង​មាន​អាយុ​៨​ឆ្នាំ​។

អស់​ពេល​ជា​យូរហើយ ការ​សម្រេច​ក្តី​នៅ​មិន​ទាន់​ធ្វើ​បាន ដោយសារ​តែ​បុរស​ល្មោភ​ដែល​រំលោភ​ក្មេង​រូប​នេះ និយាយ​កុហក​យករួចខ្លួន​។ គេ​បាន​ចោទ​មិត្ត​ស្រី​របស់​គេ​ថា នាង​យក​ទឹកកាម​របស់​ខ្លួន​ទៅ​ដាក់​ចូល​ក្នុង​ប្រដាប់​ភេទ​របស់​កូនស្រី​។

នាង​ជា​ម្តាយ និង​ជា​មិត្ត​ស្រី​របស់​ជន​ល្មោភកាម ត្រូវ​បាន​ចោទប្រកាន់​ដូច​គ្នា​ពី​បទ​ផ្សំ​គំនិត​។ នាង​បាន​ប្រាប់​កូនស្រី​ឲ្យ​ឆ្លើយ​ដាក់​អ្នក​ផ្សេង​នៅ​ពេល​គេ​សួរ​ពីមុខ​មាត់​អ្នក​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​បាន​នាំ​កូនស្រី​ទៅ​ពន្លូតកូន​ចោល តែ​គ្រូពេទ្យ​មិន​ព្រម​។

នា​ពេល​នេះ កូនស្រី​ជន​រង​គ្រោះ​អាយុ​១២​ឆ្នាំ​ហើយ និង​បាន​ឆ្លងទន្លេ​ជូន​កូនប្រុស​ម្នាក់​នៅ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ