ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​១៥​នាក់​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ជួប​ប្រជុំ​គ្នា​

5 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ នារី​១៥​រូប​ជា​រដ្ឋមន្ត្រី​ការ​បរទេស បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​២១​និង​២២​កញ្ញា នៅ​ទីក្រុង​ម៉ុង​រេ​អាល់​កា​ណា​ដា ជា​ការ​ជួបជុំ​គ្នា​បែប​នោះ​លើក​ដំបូង បាន​សន្យា​ជួបជុំ​គ្នា​ទៀត​ដោយ​ទៀងទាត់ ដើម្បី​វាយតម្លៃ​លើ​ទស្សនវិស័យ​នារី​ក្នុង​នយោ​បាយ​អន្តរជាតិ​។ សហ​ប្រធាន​នៃ​ការ​ជួប​ប្រជុំ​គ្នា​នោះ​លោកស្រី​CHRYSTIA FREELAND…

ប្រទេស​កា​ណា​ដា ៖ នារី​១៥​រូប​ជា​រដ្ឋមន្ត្រី​ការ​បរទេស បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​២១​និង​២២​កញ្ញា នៅ​ទីក្រុង​ម៉ុង​រេ​អាល់​កា​ណា​ដា ជា​ការ​ជួបជុំ​គ្នា​បែប​នោះ​លើក​ដំបូង បាន​សន្យា​ជួបជុំ​គ្នា​ទៀត​ដោយ​ទៀងទាត់ ដើម្បី​វាយតម្លៃ​លើ​ទស្សនវិស័យ​នារី​ក្នុង​នយោ​បាយ​អន្តរជាតិ​។

សហ​ប្រធាន​នៃ​ការ​ជួប​ប្រជុំ​គ្នា​នោះ​លោកស្រី​CHRYSTIA FREELAND រដ្ឋមន្ត្រី​ការ​បរទេស​​កា​ណា​ដា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​ការ​ជួប​គ្នា ថ្លែង​នា​ថ្ងៃ​ទី​២២​កញ្ញា​ថា ការ​ជួបជុំ​គ្នា​នេះ របស់​រដ្ឋមន្ត្រី​ការ​បរទេស​ជានា​រី ជា​ឱកាស​ប្រវត្តិសាស្ត្រ​មួ​​យ ដើម្បី​អនុវត្ត​ទស្សនវិស័យ​នារី​លើ​បណ្ដា​បញ្ហា​អន្តរជាតិ​។

ចំណែក​លោកស្រី​FEDERICA MOGHERINI​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ជា​ប្រភព​នៃ​ការ​ជួប​គ្នា​នេះ ហើយ​ជា​សហ​ប្រធាន​ជាមួយ​លោកស្រី FREELAND​ថ្លែង​ថា យើង​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​នានា​របស់​នារី ហើយ​យើង​ក៏​ពិភាក្សា​គ្នា​ដែរ​បញ្ហា​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង បញ្ហា​សី​ុ​រី អ៊ុយ​ក្រែ​ន នី​កា​រ៉ា​ហ្គា​។​ល​។​ជា​ការ​បង្ការ​ជម្លោះ​ឬ​ជា​ការ​រួមចំណែក​ដល់​ការ​អភិ​វ​ឌ្ឃ​ន៍​ប្រកបដោយ​ចីរភាព​។

នារី​១៥​រូប​ជា​ប្រមុខ​ការទូត ជា​ចំនួន​ពាក់កណ្ដាល​នៃ​នារី​ជា​រដ្ឋមន្ត្រី​ការ​បរទេស​លើ​ពិភព​លោក បាន​ព្រមព្រៀង​ជួប​ប្រជុំ​គ្នា​ដោយ​ទៀងទាត់ និង​ជា​ផ្លូវការ​យ៉ាង​យូរ​មួយ​ឆ្នាំ​ម្ដង​។

ក្នុង​ការ​ជួបជុំ​គ្នា​នោះ ក្រៅពី​លោកស្រី​FREELAND​និង​លោកស្រី​MOGHERINI​មាន​លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​អាហ្វ្រិក​ខាងត្បូង ប៊ុល​ហ្គា​រី កូ​ស្តា​រី​កា ក្រូ​អា​ស៊ី ហ្គា​ណា ហ្គា​តេ​ម៉ា​ឡា ឥណ្ឌូ​ណេ​ស៊ី កេ​ន​យ៉ា ណា​មី​ប៊ី ន័​រ​វែ​ស ប៉ា​ណា​ម៉ា សាំង​លូ​ស៊ី និង​ស៊ុ​យ​អែត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ