ខេត្តឧត្តរមានជ័យ ៖ ប៉ូលិសស្រុកអន្លង់វែងបានធ្វើការឃាត់ខ្លួនបុរស៣នាក់ដែលជាប់ពាក់ព័ន្ធការប្រើប្រាស់ និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ កញ្ញា ២០១៨ស្ថិតនៅក្នុងទីប្រជុំជនស្រុក ភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យទាំង៣នាក់ខាងលើ ១-ឈ្មោះហេង រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះហាន់ លីពៅ ភេទប្រុស អាយុ៤៤ឆ្នាំ ទាំង២នាក់ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើ និង៣-ឈ្មោះឈីវ ឆានុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពរពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប៉ូលីសស្រុកអន្លង់វែងបានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ និងបានធ្វើការឆែកឆេរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនពណ៌ផ្កាឈូក (WY) ចំនួន១០គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន២កញ្ចប់តូច លើសពីនោះសមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនទៀតដូចជាម៉ូតូមួយគ្រឿងម៉ាកវេវអាល់ហ្វាស៊េរី២០១៤ ទូរស័ព្ទដៃ៣គ្រឿង និងឧបករណ៍ប្រើប្រាស់សម្រាប់សេពគ្រឿងញៀនផងដែរ ។
យោងទៅលើវត្ថុតាងនឹងចម្លើយសារភាព សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ទៅតុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យដើម្បីចាត់ការតាមនិតិវិធី៕
ចែករំលែកព័តមាននេះ