ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​ទាំង​នេះ​នឹង​ជួយ​បំបាត់​ស្នាម​អុជ​ខ្មៅ​លើ​មុខអ្នក​

5 ឆ្នាំ មុន

ផ្លែ​ឈើ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្នាម​អុជ​ខ្មៅ​លើ​មុខ​អ្នក​ប្រែជា​មិនសូវ​ខ្មៅ​ដូច​មុន​ឡើយ ដោយ​សឹង​មើល​មិនឃើញ​តែ​ម្តង ។ តើ​មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ ? 1.​អ្នក​អាច​ញ៉ាំ​ផ្លែ​ឈើ​រី​បាន ព្រោះ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន ថែម​ទាំង​មាន​ផ្ទុក​វីតាមីន​សេ​ខ្ពស់​ទៀត​ផង ។…

ផ្លែ​ឈើ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្នាម​អុជ​ខ្មៅ​លើ​មុខ​អ្នក​ប្រែជា​មិនសូវ​ខ្មៅ​ដូច​មុន​ឡើយ ដោយ​សឹង​មើល​មិនឃើញ​តែ​ម្តង ។ តើ​មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ ?

1.​អ្នក​អាច​ញ៉ាំ​ផ្លែ​ឈើ​រី​បាន ព្រោះ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន ថែម​ទាំង​មាន​ផ្ទុក​វីតាមីន​សេ​ខ្ពស់​ទៀត​ផង ។ សារធាតុ​ទាំងនេះ​ហើយ ទើប​អាច​ជួយ​ជម្រះ​ស្នាម​អុជ​ខ្មៅ​ទាំងនោះ ។ ដូចនេះ​អ្នក​អាច​ពិសា​ផ្លែ​ឈើ​មួយ​នេះ​ច្រើន​បាន ។

2.​ ​ប៉េងប៉ោះ​ក៏​អាច​ជួយ​ជម្រះ​ស្នាម​អុជ​ខ្មៅ​ដែរ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​សទៀត​ផង។ ប្រសិនជា​ស្បែក​អ្នក​ខ្មៅ លឿង អ្នក​អាច​យក​ប៉េងប៉ោះ​នេះ​មក​លាប​លើ​មុខ​អ្នក ដោយ​ព្យាយាម​បាន​កន្លះ​ខែ នោះ​ស្បែក​អ្នក​នឹង​អាច​ប្រែ​ជាស ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ប៉េងប៉ោះ​មក​លាប​លើ​មុខ​នេះ ។

3.​ស្ត្រ​ប៊ើ​រី នឹង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស ព្រោះ​វា​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន រួម​ទាំង​វីតាមីន​សេ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ស និង​ស្នាម​អុជ​ខ្មៅ​បាត់​បាន ។ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ឆាប់​ឡើង​ខ្លាញ់ នឹង​អាច​ទទួល​បាន​លទ្ធផល​លឿន ។

ដូចនេះ អ្នក​អាច​ទិញ​យក​មក​បរិភោគ​បាន នោះ​អ្នក​នឹង​អាច​ឃើញ​ស្បែក​អ្នក​ប្លែក​ពេល​ដែល​ញ៉ាំ​ច្រើន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ