ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក ឆក់​ជីវិត​បុរស​ម្នាក់​លើ​ផ្លូវជាតិ​លេខ​៦

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​កែ​ច្នៃ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់ ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​កកស្ទះ​មួយសន្ទុះ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កែ​ច្នៃ បុក​ជាមួយ​ម៉ូតូ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៣…

ខេត្តសៀមរាប ៖ រថយន្ត​កែ​ច្នៃ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់ ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​កកស្ទះ​មួយសន្ទុះ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦​។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កែ​ច្នៃ បុក​ជាមួយ​ម៉ូតូ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះដែល​ស្លាប់​ឈ្មោះ ឈ្នាង ទើ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​មមាញ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១J-៩៦៤៩ ។​ចំណែក​រថយន្ត​កែ​ច្នៃ ម៉ាក​ម៉ា​ស្តា គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង គ្មាន​ស្លាក​លេខ ម៉ាក​ម៉ា​ស្តា ដែល​បើកបរ​មក​ពី​ទិស​ខាងត្បូង​ឆ្លងផ្លូវ ទៅ​ទិស​ខាងជើង​បាន​បុក​ម៉ូតូ​មួយ​គ្រឿង ពេញទំហឹង​ម៉ាក​ហុងដា​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​លិចទៅ​កើត បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាម​ៗ ។

បន្ទាប់​មក​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​រថយន្ត​កែ​ច្នៃ បាន​គេចខ្លួន​បាត់ រួច​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​វាស់វែង យក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ ដើម្បី​កុំឱ្យ​ស្ទះចរាចរណ៍​។

មូលហេតុ បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​កែ​ច្នៃ បើកបរ​មក​ពី​ទិស​ខាងត្បូង​ឆ្លងផ្លូវ​ទៅ​ទិស​ខាងជើង ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ