ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉​ង់​សន្យា​តបត​វិញ​ខ្លាំងក្លា​បំផុត​ក្រោយ​វាយប្រហារ​ស្លា.ប់​២៩​នាក់

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី បាន​សន្យា​ពី​ការ​ឆ្លើយ​តប​វិញ​យ៉ាង​​ទារុណ​របស់​អ៊ីរ៉​ង់ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ប្រឆាំង​ក្បួនព្យុហយាត្រា​យោធា​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៩​នាក់ ក្នុង​នោះ​មាន​បណ្ដាជន​ស៊ី​វិល​កាលពី​ថ្ងៃ​ទី​២២​កញ្ញា​។ ការ​វាយប្រហារ​នោះ​ត្រូវ​បាន​ក្រុង​តេ​ហេ​រ៉​ង់​បរិហារ​ថា ​ជា​អំពើ​ភេរវកម្ម ប្រព្រឹត្ត​នា​ព្រឹក​ថ្ងៃ​ទី​២២…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី បាន​សន្យា​ពី​ការ​ឆ្លើយ​តប​វិញ​យ៉ាង​​ទារុណ​របស់​អ៊ីរ៉​ង់ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ប្រឆាំង​ក្បួនព្យុហយាត្រា​យោធា​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៩​នាក់ ក្នុង​នោះ​មាន​បណ្ដាជន​ស៊ី​វិល​កាលពី​ថ្ងៃ​ទី​២២​កញ្ញា​។

ការ​វាយប្រហារ​នោះ​ត្រូវ​បាន​ក្រុង​តេ​ហេ​រ៉​ង់​បរិហារ​ថា ​ជា​អំពើ​ភេរវកម្ម ប្រព្រឹត្ត​នា​ព្រឹក​ថ្ងៃ​ទី​២២ ​កញ្ញា ​ដោយ​កង​កុំ​ម៉​ង់​ដូ​ប្រដាប់​អាវុធ​មួយ នៅ​ទីក្រុង ​AHVAZ ទីប្រជុំជន​នៃ​ខេត្ត​KHOUZESTAN​ ដែល​ប្រជាជន​ភាគច្រើន​ជា​ពួក​អា​រ៉ាប់​។ ​នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរ​ឈាម​បំផុត​ដែល​អ៊ី​រ៉​ង់​ពុំ​ធ្លាប់​ជួប​ប្រទះ ចាប់តាំងពី​ជិត​៨​ឆ្នាំ​មក​ហើយ​។​

ការ​វាយប្រហារ​នោះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ថា​ជា​ការ​ឆ្លើយ​តប​ចំពោះ​អន្តរាគមន៍​របស់​អ៊ី​រ៉​ង់​ក្នុង​តំបន់​។ ការ​បាញ់ប្រហារ​មាន​រយៈពេល​ពី​១០​ទៅ​១៥​នាទី​។​ ហើយ​ពួក​អ្នក​វាយប្រហារ​បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សមាជិក​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉​ង់ បាន​បាញ់ប្រហារ​លើ​មនុស្ស​ម្នា​ពុំ​រើសមុខ​។

មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់​លោក​អា​យ៉ា​តុល​ឡា​អា​លី​ខា​មេ​នី បាន​ចាត់​ទុក​ការ​វាយប្រហារ​នេះ​ថា​ ជា​ស្នាដៃ របស់​មនុស្ស​នៃ​បណ្ដា​រដ្ឋាភិបាល​តំបន់​ជា​អា​យ៉ង​របស់​សហរដ្ឋអាមេរិក ដែល​ខិតខំ​បង្កើត​អសន្តិសុខ​ក្នុង​ប្រទេស​របស់​យើង​។

ការ​វាយប្រហារ​កើត​មាន​មុន​ការ​ចេញដំណើរ​របស់​លោក​រ៉ូ​ហា​នី​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ក ចូល​រួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏​បណ្ដាល​ឲ្យ​មនុស្ស​៥៧​នាក់​ទៀត​រង​របួស​​ផង​ដែរ ក្នុង​នោះ​ច្រើន​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ ហើយ​​វា​កើត​មាន​ខណៈ​ភាព​តានតឹង​កើនឡើង​ខ្ពស់​រវាង​អ៊ី​រ៉​ង់​ និង​សហរដ្ឋអាមេរិក ដែល​ត្រៀម​បង្កើន​នា​ដើមខែ​វិច្ឆិកា បណ្ដា​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉​ង់​។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ ​លោក ​MOHAMMAD JAVAD ZARIF ​បាន​ចោទប្រកាន់​ពួក​ភេរ​វ​ករ ជ្រើសរើស​ និង​ហ្វឹកហ្វឺន​ ព្រមទាំង​ផ្ដល់​លុយកាក់ ដោយ​របប​បរទេស​មួយ​ថា ​ជា​អ្នក​វាយប្រហារ​នៅ​ក្រុង ​AHVAZ ហើយ​ក៏​បរិហារ​ដែរ ចំពោះ​ពួក​អ្នក​ជួយ​ជ្រោមជ្រែង​តំបន់​ដល់​ភេរវកម្ម ព្រមទាំង​ចៅហ្វាយនាយ​អា​មេ​រិ​ក​។ ​ចំណែក​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉​ង់ បាន​ចោទ​ពួក​អ្នក​វាយប្រហារ​ថា ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​បំបែក​ខ្លួន​និយម​មួយ ជួយ​ទ្រទ្រង់​​ដោយ​អា​រ៉ា់​ប៊ី​សា​អ៊ូ​ឌី​ត​។

ក្នុង​ចំណោម​អ្នក​ស្លាប់មាន​កុមារី​ម្នាក់​ និង​អតីត​យុទ្ធ​ជន​ម្នាក់ ​ស្ថិត​លើ​កៅអី​រុញ​។​ អ្នក​កាសេត​ម្នាក់​ក៏​ត្រូវ​ស្លាប់​ដែរ​។ ​យោង​តាម​អ្នកនាំពាក្យ​យោធា​អ៊ីរ៉​ង់​ថា ភេរវ​ករ​៣​នាក់​បាន​ត្រូវ​បាញ់​សម្លាប់​នៅ​កន្លែង​វាយប្រហារ រួច​សមាជិក​ទី​៤​របស់​កង​កុំម៉ង់ដូ​របួសធ្ងន់​ស្លាប់​នៅ​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ