ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល! មនុស្ស​ម្នាក់​នាំចេញ​ពី​ខ្មោច​នាវា​នៅ​មាន​ជីវិត ចំណោម​អ្នក​ស្លា.ប់​២១៨​នាក់

5 ឆ្នាំ មុន

ប្រទេស​តង់​ហ្សា​នី ៖ បើ​គិត​មក​ដល់​ថ្ងៃ​ទី​២២​ កញ្ញា ​ជា​ថ្ងៃ​ទី​៣ ​នៃ​ប្រតិបត្តិការ​រុករក ក្រោយ​​ការ​លិច​នាវា​ដឹក​អ្នកដំណើរ​ឈ្មោះ MV NYERERE នៅ​ភាគ​ខាងត្បូង​នៃ​បឹង…

ប្រទេស​តង់​ហ្សា​នី ៖ បើ​គិត​មក​ដល់​ថ្ងៃ​ទី​២២​ កញ្ញា ​ជា​ថ្ងៃ​ទី​៣ ​នៃ​ប្រតិបត្តិការ​រុករក ក្រោយ​​ការ​លិច​នាវា​ដឹក​អ្នកដំណើរ​ឈ្មោះ MV NYERERE នៅ​ភាគ​ខាងត្បូង​នៃ​បឹង VICTORIA ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២១៨​នាក់ ហើយ​គេ​មានការ​ភ្ញាក់ផ្អើល​ដោយ​មនុស្ស​ម្នាក់​ត្រូវ​បាន​នាំ​យក​ចេញពី​ខ្មោច​នាវា​នៅ​រស់រាន​មានជីវិត​។

ពួក​អ្នក​មុជទឹក​នៃ​ក្រុម​អ្នករុករក​នា​យប់​ថ្ងៃ​ទី​២២​កញ្ញា​បន្តការងារ​មុជ​រក ជុំវិញ​នាវា​ដែល​មិន​ទាន់​លិច​អស់ ត្រង់​កន្លែង​មួយ​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​សិប​ម៉ែត្រ​ពី​កោះ​អ៊ូ​កា​រ៉ា ជា​គោល​ដៅ​ចុង​ក្រោយ​របស់​នាវា​នោះ​។

លោក​JOHN MONGELLA​អភិបាល​តំបន់​MWANZA​ភាគ​ពាយ័ព្យ​តង់​ហ្សា​នី ថ្លែង​ទៅ​កាន់​​ទូរទស្សន៍ TBC ONE កាលពី​យប់​ថ្ងៃ​ទី​២២​កញ្ញា​ថា សម្រាប់​ពេល​នេះ​ចំនួន​អ្នក​ស្លាប់​មាន​២១៨​នាក់ ហើយ​ប្រតិបត្តិការ​តាម​រុករក​នៅ​បន្ត​។​លោក​អះអាង​ម្យ៉ាងទៀត​ថា​យើង​ត្រៀម​ឧបករណ៍​ដែល​អាច​ស្ទូច​សណ្ដោង​នាវា​ដែល​លិច​នោះ​ទៅ​កាន់​កោះ​អ៊ូ​កា​រ៉ា​។

នាវា​MV NYERERE បាន​លិច​កាលពី​រសៀល​ថ្ងៃ​ទី​២០​កញ្ញា ដោយ​ចំនួន​ជន​រង​គ្រោះ​មានការ​កើនឡើង ព្រោះ​មនុស្ស​ភាគច្រើន​ពុំ​ចេះ​ហែល​ទឹក​៕

គួររំឡឹកថា ៖ ពុទ្ធោ​! លិច​នាវា​មួយ​គ្រឿង​អ្នក​ស្លាប់​អាច​ដល់​២០០​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ