ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់​….​ដេក​ស្តូកស្តឹង​ហើយ​ត្រូវ​រថយន្ត​បុក​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ក​ម្នាក់​ដែល​មាន​រហ័ស​នាម​ថា «​បា​សាក់​១៥E» បាន​សន្លប់​បាត់ស្មារតី​ដេក​ស្តូកស្តឹង​ដោយ​ឈាមកក​ក្នុង​ខួរក្បាល រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើការ​ដើរ​ល្បាត​នៅ​ពេល​យប់​តែ​ម្នាក់ឯង ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ​ទៀត បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ ហើយ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ក​ម្នាក់​ដែល​មាន​រហ័ស​នាម​ថា «​បា​សាក់​១៥E» បាន​សន្លប់​បាត់ស្មារតី​ដេក​ស្តូកស្តឹង​ដោយ​ឈាមកក​ក្នុង​ខួរក្បាល រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើការ​ដើរ​ល្បាត​នៅ​ពេល​យប់​តែ​ម្នាក់ឯង ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ​ទៀត បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ ហើយ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​៥ ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក​(​ភ្លើងស្តុប​ផ្សារ​អូ​ឡាំ​ពិ​ក​) ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។


តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌចំការមន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ មាស សា​ឯម​វី​រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ សព្វ​ថ្ងៃជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​នគរបាល​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ក និង​មាន​រហ័ស​នាម​ហៅ​ថា​«​បា​សាក់ ១៥E» ។


មុន​កើតហេតុ​មន្ត្រី​នគរបាល​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រុស​មួយ​គ្រឿង​ជិះ​ដើរ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​អំពើរ​ចោរកម្ម និង​បទល្មើស​ផ្សេង​ៗ​ដូច​សព្វមួយដង​នោះ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ពេល​ដែល​លោក «​បា​សាក់​១៥E» បាន​ជិះ​ម៉ូតូ​ធ្វើការ​ល្បាត​មក​ដល់​ចំណុច​ខាងលើ​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បាន​បើក​មក​បុក​ម៉ូតូ​របស់​គាត់​ចំ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​សន្លប់​បាត់ស្មារតី​ឈឹង​តែ​ម្នាក់ឯង ។


ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​មួយ​គ្រឿង​នោះ​ក៏​បាន​បន្ថែម​ល្បឿន​បន្តដំណើរ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្តង ដោយ​បាន​បន្សល់​ទុក​តែ​ជន​រង​គ្រោះ​នៅ​ដេក​សន្លប់​នៅ​លើ​ផ្លូវ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​នគរបាល​ក្នុង​ខណ្ឌចំការមន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ឲ្យ​មក​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ ។ ក្រោយ​ពេល​កើតរ​ហេតុ​ក្រោយ​ពី​បញ្ជូន​មន្ត្រី​នគរបាល​ដែល​មាន​រហ័ស​នាម​«​បា​សាក់​១៥E» រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​រួច​ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ប្រាប់​ថា «​រូប​គាត់​បាន​រងរ​បូស​ត្រង់​ក្បាល​ធ្ងន់ធ្ងរ ដោយ​ឈាមកក​ក្នុង​ខួរក្បាល​» រង​របួស​ធ្ងន់ធ្ងរ ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ដែរ គេ​ក៏​បានឃើញ​មាន​វត្តមាន​របស់​លោក ព្រុំ សមខាន់ អភិបាល​ខណ្ឌចំការមន លោក​វរៈសេនីយ៍ឯក យិ​ន សាន្ត អធិការ​នគរបាល​ខណ្ឌចំការមន រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ក៏​បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​ពាំនាំ​នូវ​ថវិកា​មួយ​ចំនួន​ជូន​ទៅ​ដល់​មន្ត្រី​នគរ​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ករង​គ្រោះ​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ផង​ដែរ ។ តែ​រហូត​មក​ទល់​នឹង​ព្រឹក​នេះ​ដែរ​លោក​បា​សាក់​១៥E ស្ថិត​នៅ​ក្នុង​សភាព​សន្លប់​បាត់ស្មារតី​ដដែល និង​នៅ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ និង​មាន​អាកា​រៈ​ភ្ញាក់​ៗ​ម្តង ដោយសារ​រូប​លោក​បាន​រង​ការ​ប៉ះទង្គិច​ត្រង់​ក្បាល​ធ្ងន់ធ្ងរ​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ