ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​កា​រ៉េ​ម​ជួប​គ្រោះ​អកុសល​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​ម៉ូតូ​កង់​បី​មាន​ដឹក​កា​រ៉េ​ម​លក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ កញ្ញា ២០១៨…

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​ម៉ូតូ​កង់​បី​មាន​ដឹក​កា​រ៉េ​ម​លក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល
ពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ កញ្ញា ២០១៨ នៅ​ចំណុច​ផ្លូវជាតិ​មួយ​ខ្សែ​លេខ​៦៨B ជា​ផ្លូវ​កោង ស្ថិត​នៅ​ក្នុងភូមិ​ពុរ សង្កាត់​កំ​រោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៉ាន់ វ៉ា​ន់​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​កង់​៣​លក់​កា​រ៉េ​ម រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ចំណែក​រថយន្ត​ម៉ាក​កាម​រី​ព​ណ៍​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​បានឃើញ​អ្នកបើកបរ​ម៉ូតូ​ដឹក​កា​រ៉េ​ម​លក់​បើកបរ​ម៉ូតូ​នៅ​ខាងស្តាំ​ដៃ​របស់​ខ្លួន ហើយ​រថយន្ត​ម៉ាក​កា​មា​រី​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក្នុង​ល្បឿន​លឿន ស្រាបតែ​មក​ដល់​កោង​ក៏ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​មាន​លក់​កា​រ៉េ​ម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប៉ូលិស​ផ្នែក​ចរាចរណ៍​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ក្រោយ​ពិ​កើតហេតុ សមត្ត​កិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង នឹង​ធ្វើការ​ពិនិត្យ​រក​ឃើញ​ថា រថយន្ត​ម៉ាក​កាម​រី​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍ ។

ក្រោយ​ពី​បាន​ធ្វើការ​វាសវែង​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក្ខ​នៅ​អធិការ​ក្រុង​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ