ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ប៉ង​ធ្វើ​អត្តឃា.ត​ដូច​គ្នាមិន​ដឹងមូលហេតុ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ស្ត្រី​២​នាក់​ប៉ុង​លេបថ្នាំ​កណ្តៀរ​សម្លាប់​ខ្លួន​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ចំនួន​២​ករណី​ផ្សេង​គ្នា​ដូច​ខាងក្រោម​នេះ ៖ ករណី​ទី​១-​ស្ត្រី​ម្នាក់​ប៉ង​លេបថ្នាំ​កណ្ដៀរ​សម្លាប់​ខ្លួន​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ​។…

ខេត្ត​រតនគីរី ៖ ស្ត្រី​២​នាក់​ប៉ុង​លេបថ្នាំ​កណ្តៀរ​សម្លាប់​ខ្លួន​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ចំនួន​២​ករណី​ផ្សេង​គ្នា​ដូច​ខាងក្រោម​នេះ ៖

ករណី​ទី​១-​ស្ត្រី​ម្នាក់​ប៉ង​លេបថ្នាំ​កណ្ដៀរ​សម្លាប់​ខ្លួន​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ​។

ស្ត្រី​ខាងលើ​ឈ្មោះ​ភ​ន សុ​ន អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​កាត់​ឡាវ មុខរប​កសិករ មាន​ទីលំនៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ។

ហេតុ​ការ​ណ៏​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​វើ​ន​សៃ​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ខាងលើ និង​ប្ដី រួម​ទាំង​អ្នក​ភូមិ​២​ទៅ​៣​នាក់​ទៀត​បាន​នាំ​គ្នា​ផឹកស្រា​នៅផ្ទះ​របស់​ស្ត្រី​ខាងលើ​អស់​ស្រា​២​ទៅ​៤​លី​ត ពេល​ស្រវឹង​រៀង​ៗ​ខ្លូ​ន ដោយ​បុរស​ជា​ប្ដី​ក៏​ស្រវឹងស្រា និង​ស្ត្រី​ជា​ប្រពន្ធ​ក៏​ស្រវឹងស្រា​ដូច​គ្នា ក៏​បាន​ទាស់​ពាក់​សម្ដី​គ្នា រហូត​ដល់​ស្ត្រី​ជា​ប្រពន្ធ​យក​កូនកាំបិត​ចិត្តបន្លែ​ហក់​ទៅ​ចាក់​ប្ដី​ត្រូវ​ផ្ទៃមុខ​រង​បួស​ស្រាល ។

ក្រោយមក​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​ថ្នាំ​កណ្ដៀរ​ចំនួន​៣​ទៅ​៤​គ្រាប់​លេប​ប៉ង​បញ្ចប់ជីវិត​ខ្លួនឯង តែ​ត្រូវ​បាន​ប្ដី និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ដឹក​ស្ត្រីជន​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែ​ខេត្ត​រតនគីរី​ទាន់​ពេលវេលា បាន​រួច​ពី​សេចក្ដីស្លាប់​។

ចំណែក​ករណី​ទី​២-​ស្ត្រី​ម្នាក់​ទៀត​បាន​ព្យាយាម​លេបថ្នាំ​កណ្ដៀរ​សម្លាប់​ខ្លួនឯង ។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ។

សមត្ថកិច្ច​ប៉ូលិស​ស្រុក​កូន​មំ​បានអោយ​ដឹង​ថា ស្ត្រី​ខាងលើ​មានឈ្មោះ​សឹង ចាន់​ធី អាយុ​៤២​ឆ្នាំ មុខរប​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​ប្រាប់ឱ្យ​ដឹង​​ថា នៅ​មុន​ពេល​កើតហេតុ ពី​នាក់​ប្ដី​ប្រពន្ធ​បាន​គ្នា​ផឹកស្រា​បៀរ​អស់​ជា​ច្រើន​កេស បណ្តាល​ឱ្យ​ស្រវឹងស្រា​រៀង​ៗ​ខ្លួន ក៏​កើតជា​ជំ​លោះ​ក្នុង​ក្រុម​គ្រួសារ​កើតឡើង ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​មានការ​តូចចិត្ត​ក៏​យក​ថ្នាំ​កណ្ដៀរ​លេប​អស់​៤​ទៅ​៥​គ្រាប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ញាតិ​ជិតខាង​យ៉ាង​ខ្លាំង ។

បច្ចុប្បន្ន​ស្ត្រី​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​រូ​ច​ពី​សេចក្ដីស្លាប់​ហើយ​។

ក្នុង​​ករណី​ទាំង​២ខាងលើ​នេះ សមត្ថកិច្ច​មូលដ្ឋាន​មិន​បាន​បញ្ជាក់​លំអិត​នោះ​ទេ​​ថា​កើតរឿង​អ្វី​ឱ្យ​ច្បាស់លាស់​មុន​នឹង​ឈាន​ដល់​ស្ត្រី​ជា​ប្រពន្ធ​ខឹង​ប្ដី​ខ្លាំង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ