ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! លុយ​៤​ម៉ឺន​រៀល​សោះ ក្លាយជា​ឃាតក.ម្ម​ចាក់​សម្លា.ប់​ដ៏​សាហា.វ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​បង្ហូរឈាម​ស្រស់​ៗ ដោយសារ​មូល​ហេតុ​ខ្ចី​លុយ​៤.០០០០​រៀល​មិន​សង ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ពេល​ទៀប​ភ្លឺ​មោង​៣​និង​៣០​នាទី ថ្ងៃ​ទី​២១ កញ្ញា ២០១៨ នៅ​ចំណុច​សាលារៀន អាន់​នៀក​ម៉ះ…

ខេត្តកណ្តាល ៖ អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​បង្ហូរឈាម​ស្រស់​ៗ ដោយសារ​មូល​ហេតុ​ខ្ចី​លុយ​៤.០០០០​រៀល​មិន​សង ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ពេល​ទៀប​ភ្លឺ​មោង​៣​និង​៣០​នាទី ថ្ងៃ​ទី​២១ កញ្ញា ២០១៨ នៅ​ចំណុច​សាលារៀន អាន់​នៀក​ម៉ះ ស្ថិត​ក្នុងភូមិ​ជ្រោយ​មេត្រី​លើ ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខ​កំពូល ។

នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ម៉ា​អាត នោ​តវ៉ា​វី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស​រស់នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល មាន​ស្នាម​របួស មុត​ជ្រៅ​ដល់​បំពង់​.​ក (​ដាច់​សរសៃឈាម​) ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ទ្រេ​ស សា​គី​រិ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ប្ញ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ។

បើ​តាម​ការ​ស្រាវជ្រាវ​សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សារី ម៉ាត់ រស់នៅ​ក្នុងភូមិ​បាន​យក​សំរាម​ទៅ​បោះ​ចោល​​នៅ​មាត់ទន្លេ​ក្រោយ​សាលារៀន ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ស្លាប់​ហូរ​ឈាម​ដាប​លើ​ផ្លូវ​ដើរ​ចុះ​ទន្លេ រួច​ក៏​បង្ក​ផ្អើល​ឆោឡោ​ហៅ​អ្នក​ភូមិ​ចេញ​មក​មើល​។ លុះ​ម៉ោង​៥​និង​៥៤​នាទី​សមត្ថកិច្ច​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ហេតុ​ឃើញ​ថា ជន​រង​គ្រោះ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​លើ​ផ្លូវ​ចុះ​មាត់​កំពង់​ទឹក​ជាប់​នឹង​ទ្វារ​ដែក​ជញ្ជាំង​សាលា​។

សមត្ថកិច្ច​បន្ត​ថា ចំពោះ​មូលហេតុ គឺ​មាន​ន​គំនុំ​រឿង​ជន​រង​គ្រោះ​ខ្ចី​លុយ​ជនសង្ស័យ​ចំនួន​​៤០.០០០​រៀល ហើយ​សន្យា​សង​វិញ​នៅ​ថ្ងៃ​២០ កញ្ញា លុះ​ព្រឹក​ថ្ងៃ​២០ ជនសង្ស័យ​ទៅ​ទារ​លុយ​ពី​ជន​រង​គ្រោះ​មិន​បាន ហើយ​ខឹង​នឹង​ជន​រង​គ្រោះ​មើលងាយ​តិះដៀល​ថែម​ទៀត​ក៏​កើត​ចិត្ត​ខឹង ។ ហើយ​នៅ​ម៉ោង​កើតហេតុ​ជនសង្ស័យ​ឃើញ​ជន​រង​គ្រោះ​កំពុង​អង្គុយ​​មើល Facebook នៅ​ក្រោម​ដើម​ស្វាយ​ជិត​កន្លែង​កើតហេតុ ក៏​ដើរទៅ​យក​កូន​កាំបិត​ចិតបន្លែ​ក្នុង​ធុង​ទឹកអំពៅ​របស់​ម្តា​យមក​លួច​ចាក់​ជន​រង​គ្រោះ​ពីក្រោយ​ចំហៀង​ផ្នែក​បំពង់​.​ក​ដាច់​សរសៃឈាម​ធំ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​តែ​ម្តង​។

លុះ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា នេះ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ដែល​ចាក់​សម្លាប់​ជន​រង​គ្រោះ​ដោយសារ​ខ្ចី​លុយ​​៤​ម៉ឺន មិន​ព្រម​សង​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ឃាតកម្ម​» តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ឲ្យ​ផ្តន្ទាទោស​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ យោង​តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ