ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​​២នាក់ទៀតហើយ លើ​ផ្លូវជាតិលេខ​​​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​សមត្ថកិច្ច​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើងរវាង​រថយន្ត​ធុន​ធំ​១​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ត្រង់​ចំណុច ស្ពាន​ទឹកសាប…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​សមត្ថកិច្ច​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើងរវាង​រថយន្ត​ធុន​ធំ​១​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ត្រង់​ចំណុច ស្ពាន​ទឹកសាប ស្ថិត​នៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ​រួម​មាន អ្នកបើកបរ​ម៉ូតូ​ដោយ​ឈ្មោះ ស៊ុ​យ វណ្ណ​នេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​ស្រងែ ស្រុក​ទ្រាំង ខេត្តតាកែវ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក DONGFENG ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-០២២២ សណ្តោង​រឺ​ម៉ក​ដឹក​ថ្ម អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ លុះមក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១M-០៥4៤០ ដែល​ធ្វើ​ដំណើរក្នុងទិសដៅស្របគ្នា បណ្ដាល​ឲ្យ​ស្លាប់​ទាំង​​​អ្នក​បើកបរម៉ូតូ និង​អ្នក​​រួម​ដំណើរ​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្នុង​ករណី​ខាងលើ​នោះ​ដែរ ជន​រង​គ្រោះ​ឈ្មោះ ស៊ុ​យ វណ្ណ​នេ​ត ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រង់ចាំ​ស្វែងរក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុដែរ​នោះ​ កំពុង​ស្វែងរក​អត្តសញ្ញាណ ។

ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។ រីឯ​វត្ថុ​តាង រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ