ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​នេះ​មាន​ករណី​ឆេះ​ក្លិប​កម្សាន្ត​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​អគ្គី​ភ័យ​ឆាបឆេះ​ក្លិប​កម្សាន្ត​មួយ​កន្លែង​ដែល​មាន​យីហោ ដុ​ង​ហ្វា​ង​អ៊ិ​ន​ធើ​ធេ​ន​មិន ជនជាតិ​ចិន បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ក្លិប​កម្សាន្ត​ជនជាតិ​ចិន មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​អគ្គី​ភ័យ​ឆាបឆេះ​ក្លិប​កម្សាន្ត​មួយ​កន្លែង​ដែល​មាន​យីហោ ដុ​ង​ហ្វា​ង​អ៊ិ​ន​ធើ​ធេ​ន​មិន ជនជាតិ​ចិន បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ក្លិប​កម្សាន្ត​ជនជាតិ​ចិន មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ ត្រង់​ចំណុច​ជាប់ និង​កាស៊ីណូ (​ជី​ង បុរី ) ក្បែរ​រង្វង់​មូល​តោ​០២ ស្ថិត​ក្នុង​ក្រុម​១៧ ភូមិ​០៤ សង្កាត់​លេខ​០៤​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ធ្វើការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ករណី​ខាងលើបណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ពេល​នេះ​បាន​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​ស្នងការ​-​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ជា​ច្រើន​រថយន្ត កំពុង​តែ​មមាញឹក​ក្នុង​ការ​បាញ់​ទឹក​ពន្លត់ ដោយ​បាន​ប្រើប្រាស់​អស់​រយៈពេល​ប្រមាណ​ជា​០២​ម៉ោង ទើប​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​១២​គត់ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​មិន​បណ្តាល​ឲ្យ​មាន​រង​របួស ឬ​បាត់បង់​អាយុជីវិត​មនុស្ស​ទេ ​។ ប៉ុន្តែ​ការ​សន្និដ្ឋាន​ពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​ស​ន្និ​ដាន​បាន​នៅឡើយ​ទេ ដោយហេតុ​ថា នៅ​ក្នុង​ខាងក្នុង​ក្លិប​វា​ស្មុ​គ្រ​ស្មាញ​ងងឹត​សូន្យសុង ដោយសារ​ចរន្ត​ភ្លើង​ត្រូវ​បាន​កាត់​ផ្តាច់​ការពារ​ដល់​ការ​ឆ្លង​ចរន្ត​ឆក់​ដល់​សមត្ថកិច្ច​ដែល​ចុះ​ជួយ​អន្តរាគមន៍ ។

គួរ​រំលឹក​ឲ្យ​ដឹង​ឡើង​វិញ​ដែរ​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​គ្រឿងក្នុង​ក្លិប​កម្សាន្ត នៅ​ពេលវេលា​ខាងលើ ជា​លើក​ទី​០២​បន្ទាប់ ពី​ករណី​អគ្គិភ័យ​ឆាបឆេះ​គ្រឿងក្នុង​ក្លិប​កម្សាន្ត (L.V) នា​ពេល​កន្លង​មក ដែល​បណ្តាល​ឲ្យ​អ្នកចម្រៀង​បុរស​សំបូរ​ស្នេហ៍​រូប​ស្រស់​សោភា​ម្នាក់​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រលេះរលួយ​សាច់ ហើយ​បាន​ស្លាប់ ក្រោយ​ពេល​ដែល​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ