ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​តូច​ៗហៅចាស់​ៗឱ្យ​ជួយរក…ស្រាប់តែ​ប្រទះ​ឃើញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​បួន​នាក់​ចុះ​លេង​ទឹក​ត្រពាំង បណ្តាល​ឱ្យ​លង់​ស្លាប់​ម្នាក់ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ត្រពាំង​អណ្តា​ស់…

ខេត្តកំពង់ធំ ៖ ក្មេង​បួន​នាក់​ចុះ​លេង​ទឹក​ត្រពាំង បណ្តាល​ឱ្យ​លង់​ស្លាប់​ម្នាក់ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ត្រពាំង​អណ្តា​ស់ ក្នុងភូមិ​ទូក​ពីរ ឃុំ​គគីរ​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ សន តា​ល់ អ​ធិ​រង​នគរបាល​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហិន លី​ហួរ ភេទ​ប្រុស អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ពេជ្រ ហាប់ អាយុ​៥១​ឆ្នាំ តែ​បាន​លែងលះ​គ្នា និង​ចុះ​ចោល​ប្រពន្ធ​ឈ្មោះ ហូ មុំ​ អាយុ​៤៧​ឆ្នាំ អស់​រយៈពេល​ជា​យូ​ឆ្នាំ​មក​ហើយ ដោយ​ទុក​ឲ្យ​ប្រពន្ធ​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​មើលថែ​ទាំ​កូន​ៗ​ចំនួន​បី​នាក់​សុទ្ធតែ​ប្រុស​ទាំងអស់ ។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ដែល​បាន​លង់ទឹក​ស្លាប់​នេះ​ជា​កូន​ទី​៣ ។

លោក​អធិការរង​បន្ត​ថា បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​និយាយ​ថា នៅ​មុន​កើតហេតុ ស្ត្រីឈ្មោះហូ មុំ​ត្រូវជា​​ម្តាយរបស់​ក្មេង​ប្រុស​រង​គ្រោះ​ជាប់រវល់​ទៅ​ចំការ ក៏​បាន​ទុក​កូន​ៗ​ឲ្យ​នៅ​ជាមួយ​ជីដូន ហើយ​កូន​ៗ​របស់​គាត់​ពីរ​នាក់​បងប្អូន និង​កូន​អ្នក​ជិតខាង​ពីរ​នាក់​ទៀត​ដែល​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា បាន​នាំ​គ្នា​ចុះ​ទៅ​មុជទឹក​ត្រពាំង​ខាងលើ​លេង ខណៈ​នៅ​ពេល​កំពុង​លេង​ទឹក​យ៉ាង​សប្បាយ​នោះ ស្រាប់តែ​ពួក​គេ​បាត់​មិនឃើញ​កុមា​រា​រង​គ្រោះ ។

ពេល​នោះ​ក្មេង​ម្នាក់​ទៀត​ក៏​បាន​នាំ​គ្នា​រត់​មក​ហៅ​ចាស់​ៗ​ឲ្យ​ទៅ​ជួយ​រក ហើយ​ចាស់​ៗ​ក្នុងភូមិ​ជា​ច្រើន​នាក់​ក៏​ផ្អើល​ឈូឆរ​នាំ​គ្នា​ចុះ​រាវរក​ក្នុង​ទឹក​ត្រពាំង​ដែល​ក្មេង​ៗ​លេង ក៏​ប្រទះ​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្លក់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បាត់​ទៅ​ហើយ និង​បាន​រាយ​ការ​ប្រាប់​សមត្ថកិច្ច បន្ទាប់​ពី​ទទួល​បាន​ព័​ត៌​មាន​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ​បាន​សហការ​គ្នា​ចុះ​ទៅ​ពិនិត្យ រក​ឃើញ​ថា ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​បាន​ចុះ​លេង​ទឹក​ត្រ​ពាំ ង​បណ្តាល​ឲ្យ​លង់​ស្លាប់​ប្រាកដ​មែន ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ