ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កូន​តូច​ទើបតែ​៣​ឆ្នាំ ត្រូវ​បាន​ឃ្លាត​ពី​ម្តាយ​ឪពុក

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កុមា​រា​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ចអា​ធម៌ បន្សល់​ទុក្ខ​ក្តី​សោកស្តាយ​យ៉ាង​ខ្លាំង​ដល់​ឪពុក​ម្តាយ ដោយហេតុ​ការ​នេះ​កើតឡើង​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​ម៉ោង​ប្រមាណ​ជា​១​រសៀល ថ្ងៃ​ទី​២២…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កុមា​រា​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ចអា​ធម៌ បន្សល់​ទុក្ខ​ក្តី​សោកស្តាយ​យ៉ាង​ខ្លាំង​ដល់​ឪពុក​ម្តាយ ដោយហេតុ​ការ​នេះ​កើតឡើង​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​ម៉ោង​ប្រមាណ​ជា​១​រសៀល ថ្ងៃ​ទី​២២ កញ្ញា ២០១៨ ។

នគរបាល​មូលដ្ឋាន​ដែល​បាន​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ​ករណី​ស្លាប់​កុមារ​ខាងលើ​ជា​លទ្ធផល​បាន​បង្ហាញ​ថា ក្មេង​ប្រុស​រង​គ្រោះ​បាន​ទៅ​លេង​ទឹក​នៅ​ស្រះ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​ផ្ទះ និង​បាន​រអិល​ជើង​ធ្លាក់​លង់ទឹក​ស្លាប់​តែ​ម្តង ខណៈ​ឪពុក​ម្តាយ​រវល់​មិន​បាន​ចាប់អារម្មណ៍​មើល​កូន ។

នគរបាល​ប៉ុស្តិ៍​ស្រែ​ខ្ទុ​ម​បាន​បញ្ជាក់​ថា ក្មេង​រង​គ្រោះ​ឈ្មោះ ខ្លិ​ច សុ​វ​ណ្ណា​រ៉ា អាយុ​០៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឈឿ​ន ខ្លិ​ល ម្តាយ​ឈ្មោះ សេក ស៊ី​ណា ទាំង​ពីរ​នាក់​ជា​គ្រូបង្រៀន​ដូច​គ្នា ។

ក្រោយ​នគរបាល​ស្រាវជ្រាវ​រួច ដោយ​មិន​ពាក់ព័ន្ធ និង​អំពើ​ឃាតកម្ម​ទើប​សមត្ថកិច្ច​បន្ត​ប្រគល់​សព​ជូន​សាច់ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ