ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ម្តង​ថា ត្រូវ​យុវជន​៥​នាក់​រំលោ.ភ​បូក ម្តង​ថា​… ធ្វើ​ឱ្យ​នគរបាល​វិលមុខ (​មានវី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ម្នាក់​ត្រូវ​ប្រជា​ការពារ​ភូមិ​ព្រៃ​ល្ង​ប្រទះ​ឃើញ​ដើរ​ក្នុង​ស្ថានភាព​ល្ហិតល្ហៃ​គ្មាន​កម្លាំងកំហែង មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ស្រាប់តែ​នាង​ប្រាប់​ថា ត្រូវ​យុវជន​៥​នាក់​នាំ​នាង​ទៅ​ផឹកស៊ី រួច​ចាប់រំលោភ​បូក​រហូត​​សម្រេច​គ្រប់​ៗ​គ្នា ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ម្នាក់​ត្រូវ​ប្រជា​ការពារ​ភូមិ​ព្រៃ​ល្ង​ប្រទះ​ឃើញ​ដើរ​ក្នុង​ស្ថានភាព​ល្ហិតល្ហៃ​គ្មាន​កម្លាំងកំហែង មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ស្រាប់តែ​នាង​ប្រាប់​ថា ត្រូវ​យុវជន​៥​នាក់​នាំ​នាង​ទៅ​ផឹកស៊ី រួច​ចាប់រំលោភ​បូក​រហូត​​សម្រេច​គ្រប់​ៗ​គ្នា ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​ខ្នង​ប្រឡាយ ស្ថិត​ក្នុងភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នារី​ខាងលើ​នោះ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ហើយ​មិនដឹង​ថា នាង​ស្នាក់​នៅ​ទីណា​នោះ​ទេ សួរ​ដប់​ម៉ាត់​ឆ្លើយ​តប​មួយ​ម៉ាត់​ប៉ុណ្ណោះ មិន​ចង់​ស្ដី​និយាយ​ឡើយ ម្យ៉ាងទៀត​បើ​ហ៊ាន​តែ​សួរ​ច្រើន​ដង​មិន​ត្រឹមតែ​មិន​ឆ្លើយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្លក់​ស្ទើរ​ជ្រុះ​គ្រាប់ភ្នែក​ទៀត​ផង​។

បើ​តាម​ប្រជា​ការពារ​ភូមិ​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ពួក​គាត់​ឃើញ​នារី​នោះ​ដើរ​ម្នាក់ឯង​ក្នុង​ស្ថានភាព​ល្ហិតល្ហៃ​គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួន ខណៈនោះ​មេឃ​មិន​ទាន់​ភ្លឺ​ច្បាស់​នៅ​ឡើយ​។ ដោយ​សង្ស័យ​ទើប​ពួក​គាត់​ឃាត់​សួរនាំ ហើយ​សួរ​ច្រើន​ដង​មែនទែន​ទំ​រាំ​តែ​នាង​ឆ្លើយ​តប​មួយ​ម៉ាត់​ៗ នាង​ប្រាប់​ថា ត្រូវ​យុវជន​៥​នាក់​ក្នុង​ចំណោម​គ្នា​១០​នាក់​ចាប់​រំលោភ​បូក​រហូត​សម្រេច​គ្រប់​ៗ​គ្នា រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​។ បន្ទាប់​ពី​នាង​អះអាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែប​នេះ ទើប​ពួក​គាត់​ឌុ​ប​នាង​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​បន្ទាន់​។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​បាន​ធ្វើការ​សួរនាំ​នាង ប៉ុន្តែ​នាង​មិនសូវ​និយាយ​ស្ដី​ទេ សួរ​ដប់​ម៉ាត់​ឆ្លើយ​តប​មួយ​ម៉ាត់​ប៉ុណ្ណោះ ហើយ​បើ​សួរ​ដដែល​ៗ​ច្រើន​ដង​ពេក​នាង​បើកភ្នែក​ធំ​ៗ​សម្លឹង​សម្លក់​ស្ទើរ​ជ្រុះ​គ្រាប់ភ្នែក​ទៅ​ហើយ​។ ទោះជា​យ៉ាងណា​នាង​ប្រាប់​ថា មុន​កើតហេតុ​មាន​យុវជន​១០​នាក់​នាំ​នាង​ទៅ​ផឹកស៊ី​នៅ​រោង​លក់​ទឹកត្នោតជូរ​នៅ​ម្ដុំ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ។ បន្ទាប់​មក​៥​នាក់​ក្នុង​ចំណោម​នោះ ឈ្មោះ​អា​ហៃ គឺជា​គូ​ដណ្ដឹង​នាង​, អា​លី​, អាទិត្យ និង​២​នាក់​ទៀត​អត់​ស្គាល់​នាំ​នាង​ទៅ​ចាប់រំលោភ​រហូត​សម្រេច​គ្រប់​ៗ​គ្នា រួច​រត់គេច​ខ្លួន​បាត់​អស់ ហើយ​នាង​ក៏​ដើរទៅ​ផ្ទះ​វិញ​។

នគរបាល​និយាយ​បន្ត​ថា សម្ដី​ដែល​នាង​និយាយ​ត្រឡប់ត្រឡិន​រក​ជឿ​មិន​បាន​ឡើយ និង​សង្ស័យ​ថា នាង​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ព្រោះ​ម្ដង​នាង​ថា​ឈ្មោះ​ហៃ​គឺជា​គូ​ដណ្ដឹង ហើយ​ក្រោយមក​ថា មិនមែន​ទេ នាង​មាន​ប្ដី​មានកូន​១​រួច​ហើយ មិនតែប៉ុណ្ណោះ​បាន​ចង្អុល​ទៅ​អ្នកកាសែត និង​នគរបាល​ថា ជា​អ្នក​ចាប់រំលោភ​នាង​ទៅ​វិញ​។

នគរបាល​បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​កត់សម្គាល់​ថែម​ទៀត​នោះ ភ្លៀង​ធ្លាក់​ជោកជាំ​ដី​សើម​នាង​ប្រាប់​ថា ត្រូវ​យុវជន​៥​នាក់​ចាប់រំលោភ​លើ​ដី ប៉ុន្តែ​សម្លៀក​បំពាក់ និង​ខ្លួន​ប្រាណ​​អត់​មាន​ប្រឡាក់​ដី​សោះឡើយ​។ ជាង​នេះ​ទៀត​នាង​ប្រាប់​ថា ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ពង្រ ហើយ​នគរបាល​បើករថយន្ត​ដឹក​ទៅ​រក​ផ្ទះ​ជួល​វីវក់​គ្រប់កន្លែង​តែ​រក​មិន​ឃើញ​សោះ ទីបំផុត​នាង​ថា អត់​ស្គាល់​ផ្ទះ​ជួល​របស់​ខ្លួន​ផង​។ ក្រោយមក​នគរបាល​ដឹក​នាង​ត្រឡប់​ទៅ​ប៉ុស្តិ៍​វិញ ហើយ​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់ ដើម្បី​ទំនាក់ទំនង​ទៅ​ខាង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ទៅ​ទទួលយក​ទៅ​ថែទាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ