ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​សុចរិត​មាន​ច្រើន​ណាស់​ម៉េច​មិន​ធ្វើ​ទៅ​ធ្វើ​រឿង​ចឹ​ង​ៗ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្ដាល ដោយ​មានការ​ដឹកនាំ​ដោយ​លោក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​ឯក ស៊ុន​រស្មី និង​សមត្ថកិច្ច​ស្រុក​កៀនស្វាយ…

ខេត្តកណ្ដាល ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្ដាល ដោយ​មានការ​ដឹកនាំ​ដោយ​លោក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​ឯក ស៊ុន​រស្មី និង​សមត្ថកិច្ច​ស្រុក​កៀនស្វាយ បាន​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​មួយ​កន្លែង នៅ​ស្រុក​កៀនស្វាយ បាន​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​០៥​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នេះ នៅ​ចំណុច​ផ្ទះ​ម្ចាស់​ឈ្មោះ នឿ​ន ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​០៥​នាក់​ទី​១- ឈ្មោះ កែវ សំអាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ទី​០២- ឈ្មោះ ងួ​ន រី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ទី​០៣- ឈ្មោះ សៅ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយដែក ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ទី​០៤- ឈ្មោះ ម៉ែ​ន សិរី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ទី​០៥ – ឈ្មោះ ងួ​ន កុសល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

លោក​បាន​បញ្ជាក់​ថា ដោយនៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​កន្លែង​ជល់​មាន់​យ៉ាង​សកម្ម​នៅ​ចំណុច​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្ដាល ។

ដោយ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង ឯក ស៊ុន​រស្មី បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បង្ក្រាប​បាន​ជនសង្ស័យ​០៥​នាក់ រួម​និង​វត្ថុ​តាង​ខាងលើ បញ្ជូន​មក​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ