ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​សោះ …​រាប​ដល់​ដី

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តី​រា​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ខ្យល់​ក​ន្ទ្រា​ក់មួយ​មេ បណ្តាល​ឱ្យ​រលំ​ផ្ទះ​ពលរដ្ឋ​១​ខ្នង នៅ​ស្រុក​ជីក្រែង នៅ​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ តាម​សេចក្តី​រា​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ខ្យល់​ក​ន្ទ្រា​ក់មួយ​មេ បណ្តាល​ឱ្យ​រលំ​ផ្ទះ​ពលរដ្ឋ​១​ខ្នង នៅ​ស្រុក​ជីក្រែង នៅ​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប បណ្តាល​ឱ្យ​រលំ​ដល់​ដី ។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​ស្រុក​ជីក្រែង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​មាន​ទំហំ​៤​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​ប៉ះ​ចំ ​បណ្តាល​ឱ្យ​រលំ​ទាំងស្រុង ។


សេចក្តី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ផ្ទះ​នោះ​ធ្វើ​អំពី​ឈើ​សរសរ​ឈើមូល​ប្រក់ស​ង្ក័​សី​ជញ្ជាំង​ស្លឹក ក្រាល​រនាបឫស្សី ដែល​មាន​ម្ចាស់​ឈ្មោះ ហេង រើ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ប្រភព​បាន​បញ្ជាក់​ថា ក្នុង​ហេតុ​ការ​គ្រោះ​ធម្មជាតិ​នោះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ