ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹក​ស្មាន​មិន​ដល់​ប្រមុខរដ្ឋ​ស្តីទី​លើកលែងទោស​បុរស​ជនជាតិ​អូស្ត្រាលី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​សម្រេច​លើកលែងទោស​ដល់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​អាយុ​៦៨​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​ចារកម្ម និង​ការ​ប្រមូលផ្តុំ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ការពារ​ជាតិ​ដាក់​ពន្ធនាគារ​៦​ឆ្នាំ ។ គួរ​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​សម្រេច​លើកលែងទោស​ដល់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​អាយុ​៦៨​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​ចារកម្ម និង​ការ​ប្រមូលផ្តុំ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ការពារ​ជាតិ​ដាក់​ពន្ធនាគារ​៦​ឆ្នាំ ។

គួរ​បញ្ជាក់​ថា លោក​សេង លាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​ជនជាតិ​អូស្ត្រាលី​បង្ហោះ Drone ស៊ើបការណ៍​ព័ត៌មាន​ពី​កម្ពុជា​បញ្ជូន​ទៅ​ឲ្យ​បរទេស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៦​ឆ្នាំ ពី​បទ​ចារកម្ម​ប្រមូលផ្តុំ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​យោង​តាម​មាត្រា​៤៤៦ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​សម្រេច​ផ្តន្ទាទោស​ខាងលើ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​១៦.២០.២៣.២៤.២៧.២៨.​នឹង​ថ្ងៃ​ទី​២៩ ខែសីហា ជា​ថ្ងៃ​បិទ​បញ្ចប់​សវនាការ​លើ​សំណុំរឿង​នេះ ។
បុរស​ជនជាតិ​អូស្ត្រាលី​មានឈ្មោះ James Ricketson អាយុ​៦៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ផែន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនបរទេស​ម្នាក់​នេះ នៅ​ចំណុច​ម្តុំ​រូបសំណាក់​ព្រះ​គម្លង់ ក្នុង​ទឹកដី​ខណ្ឌដូនពេញ​ពាក់​ពន្ធ​ករណី​បង្ហោះ​កាមេរ៉ា​ថត ផ្តិត​យក​រូបភាព​នានា​ពីលើ​អាកាស ដើម្បី​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រៅប្រទេស​ដែល​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ទើប​ដឹង​ថា ជនជាតិ​អូស្ត្រាលី​ម្នាក់​នេះ​ជា​ផលិតករ​ភាពយន្ត​អូស្ត្រាលី​ម្នាក់ មានរ​រឿងអាស្រូវ​ជា​ច្រើន​ទៀត និង​មានរឿង​ខ្លះ​ត្រូវ​បាន​តុលាការ​ប្រទេស​កម្ពុជា​ផ្តន្ទាទោស​រួច​ហើយ​ដែរ ។ ក្នុង​នោះ​ដូច​ជា មានរឿង​ជួញដូរ​កុមារ​ខ្មែរ​លក់​ទៅ​ក្រៅប្រទេស ដែល​ត្រូវ​ផ្តន្ទាទោស​ពីរ​ឆ្នាំ តែ​ទោស​នោះ​ត្រូវ​ព្យួរ និង​មាន​សំណុំរឿង​រដ្ឋប្បវេណី​មួយទៀត ត្រូវ​តុលាការ​បាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៥​លាន​រៀល និង​សង​ទៅ​ដើមបណ្តឹង​៦​លាន រៀល តែ​សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើង​កំបាំង​មុខ​ជនជាប់ចោទ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ដោយសារ​គេចខ្លួន​ទៅ​ប្រទេស​អូស្ត្រាលី ។

ប្រភព​ព័​ត័​មាន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​រូប​នេះ​បាន​លួច​ចូល​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៥ ដោយ​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ លុះ​ថ្ងៃ​ទី​០៣ មិថុនា ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឃើញ​ជនបរទេស​រូប​នេះ​ដើរ​បង្ហោះ​កាមេរ៉ា​ដ្រូ​ន​ថតរូប​ពីលើ​អាកាស​ផ្តិត​យក​ពី​សកម្មភាព​ថ្ងៃ​ត្រៀម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​សាលា​រាជធានី​ភ្នំពេញ​ហាមឃាត់ ៕

កែសម្រួលដោយ