ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង អ​ញ្ជី​ញ​ជា​គណៈអធិបតី​បិទ​សន្និបាត​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៦

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ក្នុង​សាល​មហោស្រព​ខេត្តកំពត​នា​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ធ្វើ​ពិធី​បិទ​សន្និបាត​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​ដែល​ហៅ​កាត់ (​គជ​ប​)​។ ក្រោម​អធិបតីភាព…

ខេត្តកំពត ៖ នៅ​ក្នុង​សាល​មហោស្រព​ខេត្តកំពត​នា​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ធ្វើ​ពិធី​បិទ​សន្និបាត​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​ដែល​ហៅ​កាត់ (​គជ​ប​)​។

ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​លោក លោកស្រី ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក លោកស្រី​តំណាង​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ព្រមទាំង​សមាជិក សមាជិកា នៃ​គណៈកម្មការ​មក​ពី​គ្រប់​បណ្តា​ខេត្ត​ចំនួន​២៥ ខេត្ត​-​ក្រុង ទូ​ទាំង​ប្រទេស ។

អង្គសន្និបាត​បូក​សរុប​ការងារ​បោះ​ឆ្នោត​របស់​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្តកំពត ដែល​ត្រូវ​បាន​បញ្ចប់​នា​រសៀល​នេះ គឺ​បន្ទាប់​ចាប់ផ្តើម​ដំណើរការ​បើក​តាម​របៀប​វី​រៈ​របស់​ខ្លួន តាំងពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​អស់​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ ។ អង្គសន្និបាត​បាន​រៀបចំ​ជា​ក្រុម​ពិភាក្សា​ចំនួន​៥​ក្រុម ដើម្បី​ធ្វើការ​ពិភាក្សា​ប្តូរ​យោបល់​តាម​ក្រុម​នីមួយ​ៗ ដកស្រង់​បទ​ពិសោធន៍​តាម​បណ្តា​ក្រុម ដើម្បី​អនុវត្ត​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត ការងារ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ៗ​ទៀត ។

ថ្លែង​ក្នុង​ពី​បិទ​សន្និបាត​នា​ឱកាស​នោះ​សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជា​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ការ​បោះ​ឆ្នោត​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បន្ថែម​ទៀត​ថា តាម​ស្មារតី​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​ទី​១ បាន​កំណត់​នូវ​ការ​គ្រប់គ្រង​ប្រទេស​តាម​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ និង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​របប គ្រប់គ្រង​នេះ​គ្មាន​ជន​ណា​ម្នាក់​អាច​កែប្រែ និង​ផ្លាស់​ប្តូរ​បាន​ឡើយ ។


ទន្ទឹម​នេះ​តាម​ស្មារតី​នៃ​មាត្រា​៧៨ នៃ​រដ្ឋធម្មនុញ​បាន​កំណត់​អំពី​នីតិកាល​របស់​រដ្ឋសភា​មាន​រយៈពេល​៥​ឆ្នាំ ហើយ​រដ្ឋសភា​មិន​អាច​ត្រូវ​រលាយ​មុន​ផុត​អាណ​តិ្ត​បាន​ឡើយ ។ ការ​រំលាយ​រដ្ឋសភា​មុន​ផុត​អាណ​តិ្ត​អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ត្រូវ​បាន​រំលាយ​ពីរ​លើក​ក្នុង​រយៈពេល​១២​ខែ​តែ​ប៉ុណ្ណោះ ។ នេះ​ជា​ករណី​ដែល​តម្រូវ​ឱ្យ​មានការ​រៀបចំ​បោះ​ឆ្នោត​មុន​ផុត​នីតិកាល​រដ្ឋសភា ។

ចំពោះ​ការ​បន្ត​នីតិកាល​របស់​រដ្ឋសភា​អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ពេល​ប្រទេស​ជាតិ​មាន​សង្គ្រាម ឬ​កាលៈទេសៈ ពិសេស​ដទៃ​ទៀត​ដែល​មិន​អាច​បោះ​ឆ្នោត​បាន ហើយ​ការ​បន្ត​នីតិកាល​របស់​រដ្ឋសភា​នេះ ត្រូវធ្វើ​ឡើង​បាន​មួយ​ដង​មួយ​ឆ្នាំ​តាម​សំណើរ​របស់​ព្រះមហាក្សត្រ និង​ត្រូវ​សម្រេច​ដោយ​មតិ​យល់ព្រម​ពីរ​ភាគ​បី​យ៉ាងតិច ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​នា​ពេល​នេះ លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​សន្និបាត​នា​ពេល​នេះ គឺ​ដើម្បី​បូក​សរុប និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​មកនេះ និង​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ចំណុចខ្លាំង​ចំណុចខ្សោយ ព្រមទាំង​ដំណោះស្រាយ ដើម្បី​បទ​ពិសោធន៍​យក​ទៅ​ធ្វើការ​កែ​លំអ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ៗ​ទៀត ឱ្យ​ទទួល​បាន​លទ្ធផល​កាន់តែ​ជោគជ័យ​បន្ថែម​ទៀត ។

លោក បាន​បញ្ជាក់​ទៀត​ថា ដោយ​ផ្អែក​លើ​បទ​ពិសោធន៍ និង​បាន​អនុវត្ត​នៃ​ការ​ផ្សព្វផ្សាយ​លទ្ធផល​បោះ​ឆ្នោត​បឋម​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​ក្នុង​គោលដៅ​បង្កើន​ជំនឿ​ទុកចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​មក​លើ​គណៈកម្មាធិការ​រៀបចំ​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់ និង​ផ្តល់​លទ្ធផល​បោះ​ឆ្នោត​បឋម​បាន​ឆាប់រហ័ស​ត្រឹមត្រូវ​ទូលំទូលាយ និង​តម្លាភាព​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ព្រមទាំង​ដើម្បី​ធ្វើ​ជា​ព័ត៌មាន​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត មុន​ដំណើរការ​បូក​សរុប​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន និង​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ