ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​១៤​នាក់ ដោយ​ម្នាក់​ៗ​សុទ្ធតែ​…​ពេញ​ខ្លួន (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​១៤​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​ចៅសង្កាត់ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ចុះ​រដ្ឋបាល​ពិនិត្យ និង​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី​ក្រោយ​មាន​បណ្តឹង​ពី​ពលរដ្ឋ​ជិត​ខាងលើ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​អសន្តិសុខ​ផ្សេង​ៗ ។ ការ​ចុះ​រដ្ឋបាល​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​១៤​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​ចៅសង្កាត់ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ចុះ​រដ្ឋបាល​ពិនិត្យ និង​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី​ក្រោយ​មាន​បណ្តឹង​ពី​ពលរដ្ឋ​ជិត​ខាងលើ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​អសន្តិសុខ​ផ្សេង​ៗ ។

ការ​ចុះ​រដ្ឋបាល​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​សំណង់​មិន​រៀបរយ ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​១៤​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ​ទី​១-​ស ចាន់​មក​រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកឡាន ស្នាក់​នៅ​ដើម​មៀន ខណ្ឌ​សែន​សុខ (​ធ្លាប់​ជាប់​មណ្ឌល​៦​ខែ​១០​ថ្ងៃ​) , ទី​២- ឈ្មោះ អ៊ុ​ក វ​តនៈ​វិចិត្រ ហៅ​ណា​ក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ , ទី​៣​ឈ្មោះ កែវ តួ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ , ទី​៤- ឈ្មោះ ប៊ុ​ន ចាន់​ទី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​សាច់​ពិសេស ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​ទំពន់​១ ,​ទី​៥ – ឈ្មោះ ម៉​ម សុខ​សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ , ទី​៦- ឈ្មោះ ដាន ផល្លា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​,​ទី​៧ – ឈ្មោះ ចេក វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ , ទី​៨- ឈ្មោះ តក់ ណ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ , ទី​៩- ឈ្មោះ អ៊ុ​ក សេរី​វុ​ធ ភេទ​ទី​៣ អាយុ​២៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ , ទី​១០- ឈ្មោះ សួន សិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​,​ទី​១១- ឈ្មោះ សុខ សាន្ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​,​ទី​១២- ឈ្មោះ អ៊ុ​ក រស្មី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​,​ទី​១៣-​ឈ្មោះ ព្រឿ​ង កូ​លី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ និង​ទី​១៤-​ឈ្មោះ ម៉ូយ ឌុ​ក ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​រដ្ឋបាល​ឃាត់ខ្លួន គឺ​កម្លាំង​អាវុធហត្ថ​បាន​ទទួល​ពាក្យបណ្តឹង​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ​លើ​ក្រុម​ជន​មួយ​ចំនួន​ធំ​មានការ​ជួញដូរ និង​សេព​គ្រឿងញៀន​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ពិសេស គឺ​ក្រុម​ជនសង្ស័យ​ដែល​តែង​កាន់​ដាវ​ដំបង និង​សម្ភារៈ​ផ្សេង​ៗ​ដើរ​សម្លុត​គេឯង និង​មាន​ពេល​ខ្លះ​ឈាន​ដល់​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ដែល​មិនដឹង​អ្វី​សោះ​ផង​ដែរ បង្ក​ឲ្យ​ពលរដ្ឋ​ក្បែរ​នោះ​កើតការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​អំពី​សុខ​សុវត្ថិភាព​របស់​ពួក​គាត់ និង​ក្រុម​គ្រួសារ​សាច់ញាតិ ។

ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ក្រុម​ពលរដ្ឋ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំ​គ្នា​ចុះ​រដ្ឋបាល​នៅ​តំបន់​អាណា​ធិ​ប​តេ​យ្យ​ខាងលើ​តែ​ម្តង​ដោយ​ធ្វើការ​ពិនិត្យ​មើល​រាល់​បុគ្គល​ដែល​សង្ស័យ​ទាំងអស់ ។ ជា​លទ្ធិ​ផល​ជាក់ស្តែង​កម្លាំង​ចម្រុះ​បាន​ឃាត់​មនុស្ស​១៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ដោយ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​០២​កញ្ចប់ , ដប​សម្រាប់​សេព​ចំនួន​០៤ , ដែកកេស​ចំនួន​០៣ និ​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន​ពួក​គេ​ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នាំ​បន្ថែម និង​បន្ត​នីតិវិធី ។ មន្ត្រី​អាវុធហត្ថ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​១៤​នាក់​ខាងលើ គឺ​សុទ្ធសឹងតែ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ក្នុង​នោះ​ដែរ​ក៏​មាន​មួយ​ចំនួន​ជា​មុខសញ្ញា​លួច និង​ឆក់​យ៉ាង​សកម្ម​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​តាមដាន​ជាប់​មករ​ហូត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ